ព័ត៌មានអន្ដរជាតិ
កូឡុំប៊ី នឹងកាត់ផ្ដាច់ការទូតជាមួយអ៉ីស្រាអ៊ែល ជុំវិញរឿងសង្គ្រាមនៅកាហ្សា
លោក Gustavo Petro ប្រធានាធិបតីកូឡុំប៊ី បានប្រកាសពីគម្រោងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអ៊ែល ពាក់ព័ន្ធនឹងសង្គ្រាមនៅក្នុងតំបន់កាហ្សា។ ការថ្លែងរបស់លោក Petro បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈនៅទីក្រុងបូហ្គោតា អំឡុងទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី១ ខែឧសភា។

លោកប្រធានាធិបតី បាននិយាយថា បណ្ដាប្រទេសនានាមិនអាចនៅអសកម្មនៅក្នុងការប្រឈមមុខជាមួយវិបត្តិដែលកំពុងកើតមាននៅកាហ្សា ខណៈដែលអ្នកជំនាញ និងអ្នកគាំពារសិទ្ធិមនុស្សបានព្រមានថា បញ្ហានេះអាចក្លាយជាការប្រល័យពូជសាសន៍។ លោក Petro បន្តថា “នៅទីនេះនៅមុខអ្នករាល់គ្នា ក្នុងនាមជារដ្ឋាភិបាលនៃការផ្លាស់ប្ដូរ រដ្ឋាភិបាលនៃសាធារណៈរដ្ឋ សូមប្រកាសថា ស្អែកយើងនឹងផ្ដាច់ទំនាក់ទំនងការទូតជាមួយរដ្ឋអ៉ីស្រាអ៊ែល ដែលមានរដ្ឋាភិបាល និងប្រធានាធិបតី ដែលមានទំនោរទៅរកការប្រល័យពូជសាសន៍”។
មេដឹកនាំឆ្វេងនិយមរបស់កូឡុំប៊ី បានកាន់អំណាចកាលពីឆ្នាំ២០២២កន្លងទៅ ហើយលោកគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នករិះគន់ខ្លាំងៗចំៗជាងគេទៅលើអ៉ីស្រាអ៊ែល ដែលបានចាប់ផ្ដើមសង្គ្រាមនៅកាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ កូឡុំប៊ី បានប្រកាសផ្អាកការទិញអាវុធរបស់អ៉ីស្រាអ៊ែល នៅខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយអ៉ីស្រាអ៊ែលបានវាយប្រហារក្រុមប៉ាឡេស្ទីនដើម្បីដណ្ដើមយកជំនួយស្បៀងនៅកាហ្សា។ លោក Petro បានហៅទង្វើនេះថាគឺជាការរំឭកឡើងវិញនូវអំពើប្រល័យពូជសាសន៍ហូឡូខូស (ឆ្នាំ១៩៤១-១៩៤៥)៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍