Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចំនួន ៤៩ រួមជាមួយ EU រកយន្តការថ្មីដើម្បីបន្តដាក់ទណ្ឌកម្មលើ កូរ៉េខាងជើង

បានផុស

នៅ

ប្រទេសចំនួន ៤៩ រួមជាមួយសហភាពអឺរ៉ុប (EU) បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឲ្យមានយន្តការថ្មីគឺដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ។ នេះបើយោងតាមការចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK នៅថ្ងៃទី២ ខែ ឧសភានេះ ។

លោក Linda Thomas-Greenfield

យោងតាមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ដែលបានអានសេចក្តីថ្លែងការណ៍រួមនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធបានឲ្យដឹងថា ការប្រើប្រាស់ការវេតូរបស់រុស្ស៊ីបានដកហូតរដ្ឋសមាជិកអង្គការសហប្រជាជាតិនូវព័ត៌មាន និងទិសដៅសំខាន់ៗ ដើម្បីអនុវត្តវិធានការដែលបានអនុម័តដោយក្រុមប្រឹក្សា ។

ទន្ទឹមនោះ ការវេតូរបស់រុស្ស៊ីនេះទៀតសោតក៏បណ្ដាលឲ្យក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកបេសកកម្មនេះត្រូវបានរំសាយផងដែរកាលពីថ្ងៃទី៣០ ខែមេសា ជាពិសេសគឺការបដិសេធរបស់រុស្ស៊ីតែម្ដងដែលមិនបន្តអាណត្តិរបស់ខ្លួននៅក្នុងក្រុមប្រឹក្សាមួយនេះ ។

ស្របពេលជាមួយគ្នានេះ លោកស្រីបានទាមទារឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធប្រល័យលោក និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈកូរ៉េខាងជើងបានគេចវេសពីការដាក់ទណ្ឌកម្ម និងបន្តកម្មវិធីអភិវឌ្ឍន៍នុយឥតខ្លាចញញើត ។ លោកស្រីក៏បានជំរុញឲ្យប្រទេសជាសមាជិកទាំងអស់ បន្តធ្វើយ៉ាងណារកយន្តការថ្មីបន្តការដាក់ទណ្ឌកម្ម ដើម្បីរារាំងកូរ៉េខាងជើងពីកម្មវិធីអាវុធរបស់ខ្លួន ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម