ព័ត៌មានអន្ដរជាតិ
នៅថៃ ក្តៅខ្លាំង ដល់ថ្នាក់ផ្លូវដែក ក៏សឹងតែរលាយដែរ
នៅប្រទេសថៃ មេឃក្តៅសឹងឆេះដល់ថ្នាក់ធ្វើឲ្យផ្លូវរថភ្លើងក្នុងខេត្តភាគខាងត្បូង Nakhon Si Thammarat សឹងតែរលាយ ដូច្នេះហើយទើបបុគ្គលិកផ្លូវដែកនាំគ្នាបាញ់ទឹកឲ្យត្រជាក់ ដើម្បីឲ្យផ្លូវនោះអាចប្រើប្រាស់វិញបាន។

តាមការបញ្ជាក់ពីនាយក ប្រតិបត្តិករផ្លូវដែករដ្ឋថៃ (SRT) លោក Ekarat Sri-arayanpong, ផ្លូវដែកដែលខូចទ្រង់ទ្រាយត្រូវបានគេរកឃើញនៅចន្លោះស្ថានីយ Ron Phi Bun និង Khao Chum Thong ក្នុងស្រុក Ron Phi Bun នៃខេត្ត Nakhon Si Thammarat នាវេលាម៉ោង ២:២០នាទី ថ្ងៃអង្គារទី៣០ខែមេសា។
លោកនិយាយប្រាប់ Bangkok Post ថា ព្រោះតែអាកាសធាតុក្តៅខ្លាំងពេក ទើបបណ្តាលឲ្យទន់ ហើយដោយសារតែកម្លាំងសង្កត់ទៀត វាធ្វើឲ្យផ្លូវដែកខូចទ្រង់ទ្រាយតែម្តង។ ដូច្នេះហើយ ក្រុមការងារក៏ចាប់ផ្តើមបាញ់ដើម្បីឲ្យដែកត្រជាក់ អាចឲ្យរថភ្លើងបរឆ្លងកាត់បាន។

ពាក់ព័ន្ធបញ្ហាអាកាសធាតុនេះដែរ នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ សីតុណ្ហភាពបានហក់ឡើងលើស ៥២ អង្សាសេ ខណៈរដ្ឋបាលក្រុង ចាត់ទុកសីតុណ្ហភាពដ៏ខ្ពស់បែបនេះ ស្ថិតក្នុងកម្រិតគ្រោះថ្នាក់បំផុត។
មិនមែនតែបាងកកទេ ភូមិស្រុកជាច្រើននៅទូទាំងខេត្តចំនួន ៧៧ របស់ថៃ បានជួបប្រទះនូវសីតុណ្ហភាពក្ដៅបំផុតសម្រាប់ខែមេសា និងក្ដៅមិនធ្លាប់ជួប ចាប់តាំងពីឆ្នាំ ១៩៥៨ មក។

យោងតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ, ខេត្តចំនួន ២៦ បានជួបប្រទះសីតុណ្ហភាពហក់ឡើងរហូតដល់ ៤០ អង្សាសេសម្រាប់ខែមេសា ខណៈខេត្តឡាំប៉ាងភាគខាងជើង បានឈានដល់ ៤៤.២ អង្សាសេ ពោលគឺជិតស្មើកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០២៣ ដែលសីតុណ្ហភាពឡើងដល់ ៤៤.៦ អង្សាសេទៅហើយ។
ទន្ទឹមមេឃបើកថ្ងៃសឹងឆេះនេះ ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសថៃ ក៏កើនឡើងដល់កំណត់ត្រាដូចគ្នា ដោយបើតាមទិន្នន័យនៅលើគេហទំព័ររបស់និយតករថាមពលរដ្ឋបានឲ្យដឹងថា ការប្រើប្រាស់ភ្លើងអគ្គិសនីថៃ គិតត្រឹមថ្ងៃចន្ទ បានឡើងដល់ ៣៦ ៦៩៩ មេហ្គាវ៉ាត់ ហើយនេះក៏ជាកំណត់ត្រាថ្មីជាលើកទី ៣ ផងដែរក្នុងរយៈពេលប្រហែលមួយសប្ដាហ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នៅ បាងកក មេឃបើកថ្ងៃចង់ឆេះ សីតុណ្ហភាពឡើងដល់ ៥២ អង្សាសេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ