Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះឆេះឃ្លាំងស្តុកសារធាតុគីមីពុលនៅខេត្តភាគកណ្ដាល ថៃ អាជ្ញាធរដាក់ការ​សង្ស័យមកពីអាកាសធាតុក្ដៅខ្លាំង

បានផុស

នៅ

ឃ្លាំងស្តុកសារធាតុគីមីពុល និងកាកសំណល់ឧស្សាហកម្មនៅក្នុងស្រុក Phachi នៃខេត្តអយុធ្យាប្រទេសថៃកាលពីថ្ងៃពុធបានផ្ទុះឆាបឆេះយ៉ាងសន្ធោរសន្ធៅ ដោយបង្ខំឲ្យជម្លៀសអ្នកជំងឺក្នុងមន្ទីរពេទ្យស្រុក និងប្រជាពលរដ្ឋដែលរស់នៅជុំវិញឃ្លាំងនោះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី២ ខែឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រុកបានឮស្នូរផ្ទុះបន្តកន្ទុយគ្នា ហើយក្រោយមកអណ្ដាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់ត្រូវបានគេមើលឃើញហុយឡើងលើមេឃក្នុងភូមិទី ២ នៃស្រុក Phachi ហើយមន្ត្រីសាលាស្រុកបានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កើតហេតុត្រូវពាក់ម៉ាស និងនៅក្រៅផ្ទះ ខណៈលោកអភិបាលខេត្តក៏បានបញ្ជាឲ្យផ្ទេរអ្នកជំងឺប្រមាណ ៤០ នាក់ចេញពីមន្ទីរពេទ្យ Phachi ទៅមន្ទីរពេទ្យផ្សេងទៀតក្នុងខេត្តផងដែរ ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យផ្ទុកទៅដោយពពុះសាប៊ូ និង​ក្រុម​អ្នកជំនាញ​ពន្លត់​អគ្គិភ័យ​មក​ពី​ខេត្ត Suphan Buri ទៅជួយពន្លត់ភ្លើងឆេះនេះផងដែរ ខណៈលោកវេជ្ជបណ្ឌិត Opart Karnkawinpong លេខាធិការអចិន្ត្រៃយ៍នៃមន្ទីរសុខភាពសាធារណៈខេត្តបាននិយាយថា ការិយាល័យសុខាភិបាលខេត្តអយុធ្យា បានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់មួយដើម្បីដាក់ និងព្យាបាលអ្នកជំងឺដែលស្រូបផ្សែងគីមី ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានអ្នករងរបួសពីការរលាកភ្លើងនោះទេ ។

ចំណែកលោក Jullapong Thaveesri អគ្គនាយកនៃនាយកដ្ឋានការងារឧស្សាហកម្មបាននិយាយកាលពីយប់ថ្ងៃពុធថា សារធាតុគីមី ជ័ររលាយ និងកាកសំណល់ឧស្សាហកម្មប្រហែល ៣,០០០ តោនក៏ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងដែលនៅជាប់គ្នាជាមួយឃ្លាំងផ្ទុះឆេះនោះដែរ ប៉ុន្តែអ្នកជំនាញការខាងពន្លត់អគ្គិភ័យបានព្យាយាមទប់ស្កាត់ទាន់ពេលវេលា ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមូលហេតុពិតប្រាកដនៃហេតុការណ៍ផ្ទុះឆាបឆេះឃ្លាំងស្តុកសារធាតុគីមីនៅខេត្តអយុធ្យាប្រទេសថៃមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអ្នកជំនាញការបានដាក់មុខព្រួញនៃឧបទ្ទវហេតុនេះគឺដោយសារតែបញ្ហាអាកាសធាតុក្ដៅខ្លាំង ដោយសារតែបច្ចុប្បន្នសីតុណ្ហភាពក្នុងខេត្តមួយនេះហក់ឡើងដល់ ៤០ អង្សាសេឯណោះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ នៅ ថៃ ក្តៅខ្លាំង ដល់ថ្នាក់ផ្លូវដែក ក៏សឹងតែរលាយដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម