Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បញ្ចេញ​លុយ​ជិត ៩០០​លាន​ដុល្លារ សម្រាប់​ជំនួយ​សង្គ្រោះ​ការ​​រញ្ជួយ​ដី

បានផុស

នៅ

កញ្ចប់​ថវិកា​ចំនួន ៨៧៨​លាន​ដុល្លារ ត្រូវ​បាន​រដ្ឋាភិបាល​តៃវ៉ាន់​​សម្រេច​អនុម័ត​​ហើយ ដើម្បី​​ធ្វើ​ជា​ជំនួយ​សង្គ្រោះ​ក្រោយ​កើត​មាន​ការ​រញ្ជួយ​ដី​ដ៏​ធ្ងន់ធ្ងរ កាល​ពី​ខែ​មេសា​កន្លង​ទៅ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ណាស់ ១៧​នាក់ និង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋរចនាសម្ព័ន្ធ​​អស់​ជាច្រើន។ ការ​អនុម័ត​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​​ឧសភា។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Channel News Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះ​រញ្ជួយ​ដី​កម្រិត​៧,៤​វិចទ័រ បាន​វាយ​ប្រហារ​កោះ​តៃវ៉ាន់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា ដោយ​មាន​មនុស្ស​ច្រើន​ជាង ១ ១០០​នាក់​បាន​រង​របួស និង​​មាន​ការ​បាក់​​រលំ​ដី​ជា​ច្រើន​កន្លែង បណ្ដាល​ឲ្យ​ខូចខាត​ផ្លូវ និង​សំណង់​អគារ​មួយ​ចំនួន។

គណៈរដ្ឋមន្ត្រី​តៃវ៉ាន់ បាន​ប្រកាស​ថា កញ្ចប់​ជំនួយ​នេះ នឹង​ជួយ​កសាង​​ប្រទេស និង​សកម្មភាព​​ពាណិជ្ជកម្ម​ឡើង​វិញ។ ក្នុង​នោះ ប្រាក់​​ចំនួន​ជាង ៥៦៧​លាន​ដុល្លារ នឹង​ត្រូវ​យក​ទៅ​ប្រើ​សម្រាប់​ការ​​ជួសជុល​និង​កសាង​ឡើង​វិញ​នូវ​​បរិក្ខារ​សាធារណៈ ខណៈ​ដែល​​ប្រមាណ ១៨០​លាន​ដុល្លារ សម្រាប់​ជំនួយ​ខូចខាត​ផ្ទះ​ឯកជន​របស់​ប្រជាពលរដ្ឋ ហើយ​​ជាង ១២៥​លាន​ដុល្លារ សម្រាប់​ហិរញ្ញប្បទាន​ស្ដារ​ឡើង​វិញ​នូវ​ផ្នែក​ឧស្សាហកម្ម។ នៅ​សល់​ខ្ទង់ ៦​លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​ក្នុង​កម្មវិធី​ជំនួយ​​ការងារ និង​ការ​ឧបត្ថម្ភ​ធន​ធានា​រ៉ាប់រង​ផ្សេង​ៗ។

គួរ​រំឭកថា ការ​រញ្ជួយ​ដី​នៅ​តៃវ៉ាន់​លើក​នេះ គឺ​ជា​គ្រោះ​រញ្ជួយ​ដី​​​​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ ​​​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​​កម្រិត​៧,៧​វិចទ័រ កាល​ពី​ឆ្នាំ​១៩៩៩ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ២ ៤០០​នាក់ ហើយ​​​បាន​ក្លាយ​ជា​សោកនាដកម្ម​​គ្រោះ​ធម្មជាតិ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កោះ​តៃវ៉ាន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក ផ្តាំទៅក្រុមហ៊ូធីថា បើមិនឈប់បាញ់កប៉ាល់ដឹកទំនិញ កុំសង្ឃឹមបានសុខ

ព័ត៌មានជាតិ៩ នាទីutes មុន

អូស្ត្រាលី ស្នើសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់និស្សិតទៅសិក្សាទីនោះ

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យអៀរឡង់ផ្តល់កម្ចី ការប្រាក់ទាប សម្រាប់សហគមន៍កសិកម្មទំនើប

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

ឥណ្ឌូណេស៊ី មាន​ករណី​វាយ​ប្រហារ​ដោយ​សត្វ​ក្រពើ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក

ព័ត៌មានជាតិ៣៩ នាទីutes មុន

រដូវប្រាំង៖ ក្រសួងឱ្យម្ចាស់សហគ្រាស គ្រឹះស្ថានបន្ថែមកង្ហារ បាញ់ទឹកលើដំបូលអគារធ្វើការ និងផ្គត់ផ្គង់ទឹកស្អាតឱ្យគ្រប់គ្រាន់

Sokha Hotels

ព័ត៌មានពេញនិយម