ព័ត៌មានអន្ដរជាតិ
ហុងកុង ជួបខែមេសាក្តៅបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ១៤០ឆ្នាំ
ត្បិតតែឈានចូលខែឧសភាហើយក៏ពិតមែន ប៉ុន្តែរបាយការណ៍ទើបបញ្ចេញរបស់ហុងកុង បានបង្ហាញថា ខែមុនគឺជាខែមេសាដែលក្តៅបំផុត ដែលទីក្រុងនេះមិនធ្លាប់ជួបប្រទះសោះចាប់តាំងពីឆ្នាំ១៨៨៤មក។

យោងតាមការបញ្ជាក់ពីភ្នាក់ងារអាកាសធាតុរបស់ទីក្រុងនេះកាលពីថ្ងៃព្រហស្បតិ៍ទី២ខែឧសភា, សីតុណ្ហភាពជាមធ្យមកាលពីខែមុនគឺ ២៦.៤អង្សាសេ បានធ្វើឲ្យវាក្លាយជាខែមេសាក្តៅបំផុត គិតចាប់តាំងពីកំណត់ត្រា បានចាប់ផ្តើមកាលពី១៤០ឆ្នាំមុន។
ភ្នាក់ងារអាកាសធាតុ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ត្បិតរដូវក្តៅមិនទាន់បញ្ចប់ក៏ពិតមែន ប៉ុន្តែខែមេសាគឺក្តៅខ្លាំងបំបែកកំណត់ត្រារួចទៅហើយ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ទីក្រុងរបស់ចិនមួយនេះ បានប្រឈមមុខនឹងកម្តៅក្តៅខ្លាំង ជាមួយសីតុណ្ហភាពហក់ឡើងខ្ពស់បំបែកកំណត់ត្រារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៩មក។
នៅថ្ងៃទី២៧ខែមេសា ទីក្រុងហុងកុង ក៏បានជួបប្រទះសីតុណ្ហភាពខែមេសាខ្ពស់បំផុតផងដែរ ពោលគឺឈានដល់ ២៨.៨អង្សាសេ ផ្ទុយពីចន្លោះឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០ ដែលសីតុណ្ហភាពប្រចាំថ្ងៃជាមធ្យមក្នុងខែមេសាគឺត្រឹមចន្លោះ២១.១ដល់២៥.៦អង្សាសេប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហុងកុង រងការវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈពេល ១៤០ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ