Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង

បានផុស

នៅ

អំឡុងការជជែកដេញដោលនៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីការវេតូរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះគោលបំណងប៉ាឡេស្ទីន ដើម្បីចូលរួមជាមួយអង្គការអន្តររដ្ឋាភិបាល, បេសកជនរុស្ស៊ី លោក Vasily Nebenzia បានស្តីបន្ទោសខ្លាំងៗថា ក្រុមប្រឹក្សាសន្តិសុខ UN កំពុងជាប់ជាចំណាប់ខ្មាំងដោយគោលនយោបាយសហរដ្ឋអាមេរិក ពាក់ព័ន្ធជម្លោះរ៉ាំរ៉ៃដែលគ្មានសញ្ញាចុះកម្តៅនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី២ខែឧសភា។

បេសកជនរុស្ស៊ី លោក Vasily Nebenzia (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nebenzia ថែមទាំងសង្កត់ធ្ងន់ថា ទីក្រុងមូស្គូពិតជាសោកស្តាយខ្លាំងណាស់ ចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអាមេរិកកាលពីពាក់កណ្តាលខែមេសា ចំពោះការបដិសេធសេចក្តីសម្រេចរបស់អាល់ហ្សេរី ដែលអំពាវនាវឲ្យរដ្ឋប៉ាឡេស្ទីន ក្លាយជាសមាជិកពេញសិទ្ធិអង្គការសហប្រជាជាតិ។

លោកនិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន ពិតជាមិនឆ្លុះបញ្ចាំងពីជំហរជាគោលការណ៍ ដូចសមាជិកក្រុមប្រឹក្សាសន្តិសុខផ្សេងទៀតធ្វើឡើយ។ អស់រយៈពេលប្រាំមួយខែកន្លងមកនេះ ក្រុមប្រឹក្សាបានក្លាយជាចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិកទៅហើយ នៅពេលនិយាយអំពីព្រឹត្តិការណ៍ក្នុងតំបន់មជ្ឈិមបូព៌ា។

កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ បេសកជនរងរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំ UN លោក Robert Wood បានចេញមុខការពារសេចក្តីសម្រេច វេតូលើកិច្ចខិតខំរបស់ប៉ាឡេស្ទីន សម្រាប់សមាជិកភាពពេញលេញនេះ ដោយរំឭកថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានយល់ច្បាស់ថា សន្តិភាពប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ អាចសម្រេចបានតាមតែរយៈដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ និងជាមួយការធានាសុវត្ថិភាពរបស់អ៊ីស្រាអែល។

លោកបកស្រាយថា សហរដ្ឋអាមេរិកបានបោះឆ្នោត “ទេ” លើសេចក្តីសម្រេចនេះ គឺដោយ​សារតែអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ West Bank មិនបានអនុវត្តកំណែទម្រង់ចាំបាច់ និងដោយសារតែ ក្រុមហាម៉ាស កំពុងប្រើអំណាច និងឥទ្ធិពលនៅក្នុងតំបន់ហ្គាហ្សា។

លោក Robert Wood (រូបថត៖ American Times)

សូមបញ្ជាក់, អ៊ីស្រាអែល​បាន​ចូល​ជា​សមាជិក UN ​ក្នុង​ឆ្នាំ១៩៤៩ ពោលគឺមួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្កើត​រដ្ឋ​ជ្វីហ្វ។ ចំណែកប៉ាឡេស្ទីន​ បានដាក់ពាក្យសុំចូលជាសមាជិកពេញសិទ្ធិក្នុងឆ្នាំ២០១១ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្លួនទទួលបានឋានៈត្រឹមជារដ្ឋសង្កេតការណ៍អចិន្ត្រៃយ៍ នៅក្នុងអង្គការនេះប៉ុណ្ណោះ។

ងាកទៅមើលសង្គ្រាមនៅហ្គហ្សាវិញ ចំនួនមនុស្សស្លាប់ដោយសារការវាយប្រហារតាមអាកាសជាកំពុងបន្តរបស់អ៊ីស្រាអែល និងការវាយលុកជើងគោក បានកើនដល់ ៣៤ ៥៦៨ នាក់ហើយ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស។ ប្រតិបត្តិការ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការ​វាយ​ប្រហារ​ឆ្លង​ដែន​របស់​ក្រុម​ហាម៉ាសនៅ​ថ្ងៃ​ទី​៧ ខែ​តុលាឆ្នាំ២០២៣ ​លើ​ប្រទេស​អ៊ីស្រាអែល ដែល​បានសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម