ព័ត៌មានអន្ដរជាតិ
មនុស្ស ៣២៨ នាក់ ពុលនំប៉័ងដាក់សាច់ ដែលទិញពីភោជនីយដ្ឋានតែមួយនៅ វៀតណាម
យោងតាមការចុះផ្សាយពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី០២ ខែមេសា បានដកស្រង់ប្រភពមួយដោយបញ្ចាក់ថា មនុស្សរហូតដល់ ៣២៨នាក់នៅក្នុងខេត្ត Dong Nai ភាគខាងត្បូង បានទទួលរងនូវការពុលអាហារកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានទិញនំប៉័ងសាច់ពីភោជនីយដ្ឋានដូចគ្នាកាលពីថ្ងៃអង្គារ។
ភ្លាមៗនោះដែរ ពួកគេត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យទូទៅក្រុង Long Khanh ក្នុងខេត្ត ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងហូជីមិញ។ ជនរងគ្រោះទាំងអស់សុទ្ធតែមានរោគសញ្ញាពុលអាហារដូចជា ក្អួត រាគ ក្តៅខ្លួន និងឈឺពោះ ។ ក្រោយមក គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យពួកគេថាមានការឆ្លងមេរោគក្នុងពោះវៀន។
ក្នុងចំណោមអ្នកជំងឺ ២២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Long Khanh និងមន្ទីរពេទ្យ Dong Nai Rubber ៨៨នាក់ កំពុងតាមដានសុខភាពនៅផ្ទះដោយខ្លួនឯង ខណៈ ៩ករណីធ្ងន់ធ្ងរ រួមទាំងកុមារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យធំជាងនេះ។
មន្ទីរពេទ្យកុមារ Dong Nai បានទទួលករណីធ្ងន់ធ្ងរមួយចំនួន រួមទាំងកុមារអាយុ ៧ ឆ្នាំម្នាក់ដែលទទួលរងនូវការថយចុះផ្លូវដង្ហើម និងក្មេងប្រុសអាយុ ៦ ឆ្នាំដែលចង្វាក់បេះដូង និងការដកដង្ហើមមិនប្រក្រតី។
ថ្វីបើយ៉ាងណាក៏ដោយ ផ្អែកតាមការត្រួតពិនិត្យបឋមបានបង្ហាញថា ភោជនីយដ្ឋាន Banh Mi Eatery បានដំណើរការជាង ១០ ឆ្នាំ។ ប៉ុន្តែ វាមិនស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ ហើយវាត្រូវបានផ្អាកសម្រាប់ដើម្បីត្រួតពិនិត្យបន្ថែមទៀតពីករណីដែលធ្វើឲ្យមនុស្សពុលអាហារច្រើនគ្នាបែបនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រីនៅ វៀតណាម ងាប់អណ្ដែតត្រៀបត្រាពេញផ្ទៃទឹក ខណៈរលកកម្ដៅកំពុងអុកឡុកខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា