ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់៖ ចិនដាក់យន្តហោះ២៦គ្រឿង នាវា៥គ្រឿងក្បែរៗដែនកោះរបស់ខ្លួន
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅថ្ងៃទី៣ ខែឧសភា នេះថា ខ្លួនបានអង្កេតរកឃើញយន្តហោះចិនចំនួន ២៦គ្រឿង ព្រមទាំងនាវាចម្បាំង ៥គ្រឿង នៅកៀកក្បែរដែនអធិបតេយ្យភាពរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ ការសង្កេតឃើញនេះ ធ្វើឡើងមុនការឡើងកាន់តំណែងប្រធានាធិបតីតៃវ៉ាន់ថ្មីគឺលោក Lai Ching-te នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀត។
ចិនបានចាត់ទុកលោក Lai Ching-te គឺជាអ្នកប្រកាន់ភាពផ្ដាច់ខ្លួនប្រឆាំងចិនដ៏មានគ្រោះថ្នាក់មួយរូប។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ថា ក្នុងចំណោមការអង្កេតឃើញខាងលើ មានយន្តហោះចិនចំនួន ១៧គ្រឿង បានលួចឆ្លងចូលបន្ទាត់ព្រំដែន ហើយបានហោះទៅតំបន់ភាគខាងជើងតៃវ៉ាន់ និងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស Adiz។
តៃវ៉ាន់ បានចាត់ទុកបន្ទាត់ព្រំដែនសមុទ្រចម្ងាយ១៨០គីឡូម៉ែត្រនេះគឺជាការបែងចែកទឹកដីរវាងតៃវ៉ាន់ និងចិន។ យ៉ាងណាមិញ មហាយក្សចិនមិនដែលទទួលស្គាល់បន្ទាត់ព្រំដែននេះទេ ហើយអះអាងថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងត្រូវប្រើកងកម្លាំងដើម្បីយកតៃវ៉ាន់ឲ្យមកនៅក្រោមការគ្រប់គ្រង់របស់ចិនវិញទាល់តែបាន។

សូមបញ្ជាក់ថា ក្រោមរដ្ឋបាលគ្រប់គ្រងដោយលោកស្រី Tsai Ing-wen នៅតៃវ៉ាន់ ភាពតានតឹងជាមួយចិនហាក់មិនថមថយសោះទេ ខណៈដែលលោកស្រី និងរដ្ឋាភិបាលលោកស្រីតែងតែបដិសេធនឹងការអះអាងរបស់ចិន ដែលចង់បានតៃវ៉ាន់ទៅគ្រប់គ្រង។ ក្រោយចប់អាណត្តិលោកស្រី Tsai Ing-wen, លោក Lai Ching-te ដែលជាអនុប្រធានាធិបតី នឹងឡើងកាន់តំណែងបន្តជាផ្លូវការនាថ្ងៃទី២០ ខែឧសភាខាងមុខ បន្ទាប់ពីឈ្នះការបោះឆ្នោតជាតិកាលពីខែមករាកន្លងទៅ បើទោះជាមានការគំរាមពីចិនថា លោក Lai Ching-te អាចនឹងក្លាយជាអ្នកនាំភ្លើងសង្គ្រាមចូលទៅក្នុងតៃវ៉ាន់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ