Connect with us

ព័ត៌មានអន្ដរជាតិ

កង្វះ​ខាត​គិលានុបដ្ឋាក​នៅ​ម៉ាឡេស៊ី នឹង​កើន​ឡើង​ខ្ពស់​ដល់ ៦០% ត្រឹម​ឆ្នាំ​២០៣០

បានផុស

នៅ

លោក Dzulkefly Ahmad រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ថា នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ វិស័យ​ថែទាំ​អ្នក​ជំងឺ​នៅ​ម៉ាឡេស៊ី អាច​​​នឹង​ពើប​ប្រទះ​​បញ្ហា​កង្វះ​ខាត​​បុគ្គលិក​គិលានុបដ្ឋាក​​​​​រហូត​ដល់​ទៅ ៦០% ឯណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរពេទ្យ​អន្តរជាតិ KL កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា លោក​រដ្ឋមន្ត្រី បាន​និយាយ​ថា “យើង​អាច​សង់​មន្ទីរពេទ្យ​ដោយ​ប្រើ​​ឥដ្ឋ​និង​ស៊ីម៉ង់​បាន ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​បុគ្គលិក មិន​ត្រឹម​តែ​វេជ្ជបណ្ឌិត គ្រូ​ពេទ្យ​ឯកទេស​នោះ​ទេ តែ​​គិលានុបដ្ឋាក​ក៏​សំខាន់​ដូច​គ្នា​​ផង​ដែរ។ យើង​កំពុង​​មាន​បញ្ហា​ខ្វះ​​គិលានុបដ្ឋាក​យ៉ាង​ធ្ងន់ធ្ងរ”។

លោក Ahmad បាន​រៀបរាប់​បន្ត​​ថា លោក​គាំទ្រ​ពេញ​ទំហឹង​ឲ្យ​​មាន​កិច្ច​សហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន ព្រោះថា​វា​នឹង​​ជួយ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ហើយ​ជា​ពិសេស​នោះ​គឺ​ជួយ​ដោះស្រាយ​បញ្ហា​ខ្វះខាត​គិលានុបដ្ឋាក។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​​២០២៣​កន្លង​ទៅ គិលានុបដ្ឋាក​នៅ​ម៉ាឡេស៊ី មាន​ចំនួន​សរុប​ជាង ១១​ម៉ឺន​នាក់ ហើយ​ក្នុង​នោះ​មាន​ជិត ៨​ម៉ឺន​នាក់​​​ជា​បុគ្គលិក​រដ្ឋ ខណៈ​ដែល​វិស័យ​ឯកជន​មាន​ត្រឹម​ជាង ៣​ម៉ឺន​នាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម