Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី លួច​ដឹក​ប្រេង​ទៅ​កូរ៉េ​ខាង​ជើង លើស​ពី​ការ​កំណត់​របស់ UN

បានផុស

នៅ

រុស្ស៊ី កំពុង​​លួច​ដឹក​ប្រេង​ចម្រាញ់​រួច​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង នៅ​ក្នុង​កម្រិត​មួយ ដែល​លើស​ពី​ការ​កំណត់​​នៅ​ក្នុង​ទណ្ឌកម្ម​​របស់​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ (UN)។ នេះ​​បើ​យោង​តាម​សេចក្ដី​ប្រកាស​​របស់​សេតវិមាន​​​អាមេរិក កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UN បាន​កំណត់​​ការ​ដឹក​ប្រេង​អន្តរជាតិ​ទៅ​​​​​កូរ៉េ​ខាង​ជើង​ បាន​ត្រឹម​ចំនួន ៥០​ម៉ឺន​ប៉ារ៉ែល​ប៉ុណ្ណោះ ក្នុង​១ឆ្នាំ ដែល​នេះ​គឺ​ជា​ការ​ដាក់​ទណ្ឌកម្ម​រយៈពេល​វែង​ ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​​នៅ​ក្រុង​ព្យុងយ៉ាង។

អ្នក​នាំ​ពាក្យ​សន្តិសុខ​ជាតិ​នៅ​សេតវិមាន បាន​បញ្ជាក់​ថា គ្រាន់​តែ​ខែ​មីនា ឆ្នាំ​​២០២៤​នេះ រុស្ស៊ី​បាន​ដឹក​ប្រេង​ចម្រាញ់​រួច​ច្រើន​ជាង ១៦​ម៉ឺន​ប៉ារ៉ែល​ចូល​ក្នុង​​កូរ៉េ​ខាង​ជើង។ លោក John Kirby បាន​បន្ត​ទៀត​ថា ដោយសារ​​កំពង់​ផែ​ពាណិជ្ជកម្ម​រុស្ស៊ី-កូរ៉េ​ខាង​ជើង​នៅ​កៀក​គ្នា​ខ្លាំង ទើប​រុស្ស៊ី​អាច​លួច​បញ្ជូន​ប្រេង​ទៅ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ដោយ​គ្មាន​ដែន​កំណត់​បាន។

សហរដ្ឋ​អាមេរិក បាន​អះអាង​ថា​ ខ្លួន​នឹង​​​​បន្ត​ដាក់​​ទណ្ឌកម្ម​ថ្មី​​ថែម​ទៀត​ចំពោះ​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​​​ការ​លួច​ដឹក​ប្រេង និង​ជួញ​ដូរ​សព្វា​វុធ​រវាង​ប្រទេស​ទាំង​២។​​ សម្រាប់​ទណ្ឌកម្ម​នេះ អាមេរិក​​រំពឹង​ថា នឹង​មាន​កិច្ច​សហការ​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ដូចជា អូស្ត្រាលី សហភាព​​អឺរ៉ុប ជប៉ុន នូវែលសេឡង់ កូរ៉េ​ខាង​ត្បូង និង​ចក្រភព​អង់គ្លេស។

សហរដ្ឋ​អាមេរិក បាន​​ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុង​តែ​​ប្រឹង​បង្កើន​ភាព​ជិតស្និទ្ធ​ជាមួយ​កូរ៉េ​ខាង​ជើង ព្រម​ទាំង​អ៊ីរ៉ង់ ក្នុង​គោល​បំណង​​ធ្វើ​ការ​ជួញ​ដូរ​សព្វាវុធ​​ ដើម្បី​យក​ទៅ​ប្រើ​ក្នុង​សង្គ្រាម​ដែល​កំពុង​ផ្ទុះ​ឡើង​ជាមួយ​អ៊ុយក្រែន។ កាល​​ពី​ដើម​ឆ្នាំ កូរ៉េ​ខាង​ជើង បាន​​​ឲ្យ​​មីស៊ីល​ប៉ាលិស្ទិក​ជា​ច្រើន​គ្រាប់​ទៅ​រុស្ស៊ី សម្រាប់​វាយ​ប្រហារ​អ៊ុយក្រែន។ បន្ថែម​​ពី​នេះ កាល​ពី​ខែ​តុលា ឆ្នាំ​មុន រុស្ស៊ី​ក៏​​ទទួល​បាន​សម្ភារៈ​យោធា និង​សព្វាវុធ​ជាង ១​ពាន់​កុងតឺន័រ​ពី​​​​កូរ៉េ​ខាង​ជើង​ផង​ដែរ។

មន្ត្រី​ភ្នាក់ងារ​សម្ងាត់​អាមេរិក ជឿ​ថា សម្រាប់​ការ​ផ្គត់ផ្គង់​​យោធា​​ឲ្យ​រុស្ស៊ី​ កូរ៉េ​ខាង​ជើង​ក៏​​មាន​បំណង​ចង់​បាន​ត្រឡប់​មក​វិញ​នូវ​ការ​គាំទ្រ​យោធា​​ផង​ដែរ​ ដែល​មាន​ដូចជា យន្តហោះ​​ចម្បាំង មីស៊ីល​បាញ់​​ទៅ​អាកាស រថពាស​ដែក សម្ភារៈ​ផលិត​មីស៊ីល​ប៉ាលិស្ទិក និង​បច្ចេកវិទ្យា​ទំនើបៗ​ផ្សេង​ទៀត៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម