ព័ត៌មានអន្ដរជាតិ
កុមារម្នាក់ត្រូវកាត់ដៃជើងចោលទាំងអស់ បន្ទាប់ពីកើតជំងឺកម្រជាប់ទាក់ទងនឹងកូវីដ
កាលពីព្រឹកថ្ងៃចន្ទ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់នៅរដ្ឋ Michigan ឈ្មោះ Dae-Shun Jamison ត្រូវកាត់ដៃទាំងសងខាងនិងជើងឆ្វេងបន្ទាប់ពីមានរោគសញ្ញាដ៏កម្រនិងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់កុមារនិងជាប់ទាក់ទងទៅនឹងវីរុសកូរ៉ូណា។

កាលពីដើមខែកុម្ភៈ គាត់បានកាត់ជើងខាងស្តាំម្តងរួចមកហើយ បន្ទាប់ពីទទួលរងពីរោគសញ្ញារលាកពហុប្រព័ន្ធក្នុងកុមារ (MIS-C)។
ម្តាយរបស់ Dae-Shun លោកស្រី Brittney Autman បាននិយាយថា “ពួកគេប្រាប់ខ្ញុំថា គាត់មានជំងឺ MIS-C ហើយខ្ញុំមិនយល់ថាវាជាអ្វីទេ។ ខ្ញុំមិនដែលឮអំពីរឿងនេះទេ ហើយក៏មិនមានតម្រុយអំពីរឿងនេះដែរ”។

នោះក៏ព្រោះតែ MIS-C គឺកម្រកើតមានណាស់។ មកទល់ពេលនេះក្នុងរដ្ឋ Michigan, មានករណីនេះតិចជាង៨០ករណី ត្រូវបានរាយការណ៍។ មានកុមារតិចជាង៥នាក់នៅរដ្ឋ Michigan បានស្លាប់ដោយសារជំងឺ MIS-C។
គិតត្រឹមល្ងាចថ្ងៃចន្ទ មានករណីជំងឺ MIS-C លើកុមារចំនួន២,០៦០ករណីនិងស្លាប់៣០នាក់នៅទូទាំងប្រទេស ចាប់តាំងពីពាក់កណ្តាលខែឧសភាឆ្នាំ២០២០មក។ ករណីមានសក្តានុពលផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។

គ្រូពេទ្យកុមារនៅគ្រប់ទីកន្លែង កំពុងព្យាយាមស្វែងយល់បន្ថែមអំពីជំងឺ MIS-C។ ដោយសារតែជំងឺកូវីដ១៩ថ្មី, MIS-C ក៏ថ្មីដូចគ្នាដែរ។ វេជ្ជបណ្ឌិតនៅតែមានសំណួរជាច្រើនអំពីវា។
វេជ្ជបណ្ឌិត Rosemary Olivero អ្នកឯកទេសខាងជំងឺឆ្លងកុមារ នៅមន្ទីរពេទ្យកុមារ Helen DeVos បាននិយាយថា “វិធីទូទៅដែលវាវិវត្តគឺថា អ្នកឆ្លងជំងឺកូវីដ អ្នកជាឡើងវិញហើយបន្ទាប់មក អ្នកនឹងវិវត្តទៅជាជំងឺថ្មីនេះដែលមើលទៅខុសពីដង្ហើមធ្ងន់ធ្ងរ។

គ្រួសារទាំងមូលរបស់ Dae-Shun បានឆ្លងវីរុសកូរ៉ូណាកាលពីពីរបីខែមុន។ Dae-Shun មិនបង្ហាញរោគសញ្ញាទេ ប៉ុន្តែម្តាយរបស់គាត់បានកត់សម្គាល់ឃើញថា ប្រហែលជា២សប្តាហ៍ក្រោយមក គាត់ក៏មានបញ្ហា។
វេជ្ជបណ្ឌិតព្រមានឪពុកម្តាយឲ្យរកមើលរោគសញ្ញានៃជំងឺ MIS-C បន្ទាប់ពីកូនៗរបស់ពួកគេ ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណា។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ឈឺពោះ ក្អួត រាគរូស ឈឺក ឡើងកន្ទួល ក្រហមភ្នែកនិងអស់កម្លាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ WGN TV

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល