ព័ត៌មានអន្ដរជាតិ
បារាំង៖ អ៊ុយក្រែនហាមាត់តែមួយម៉ាត់ ខ្លួននឹងបញ្ជូនទ័ពឲ្យភ្លាម
លោក Emmanuel Macron បាននិយាយថា លោកនឹងមិនបដិសេធក្នុងការបញ្ជូនកងទ័ពភ្លាមៗឲ្យទៅអ៊ុយក្រែននោះទេ ក្នុងករណីដែលរុស្ស៊ីបានវាយបំបែកទ័ពជួរមុខរបស់អ៊ុយក្រែន។ លោកប្រធានាធិបតីបារាំង បានថ្លែងដូច្នេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន The Economist ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ខែឧសភា។

ជាថ្មីម្ដងទៀត លោក Macron នៅតែរក្សាជំហរគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន នៅក្នុងជម្លោះសង្គ្រាមតតាំងជាមួយរុស្ស៊ី។ លោកថា ប្រទេសអឺរ៉ុបត្រូវចេះការពារខ្លួនឯង ខណៈដែលរុស្ស៊ីបានប្រើកងកម្លាំង បង្កជាអស្ថិរភាពក្នុងតំបន់ គួបផ្សំជាមួយការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរថែមទៀត។ លោក Macron បានបន្តថា “ខ្ញុំមានគោលដៅយុទ្ធសាស្ត្រច្បាស់លាស់ណាស់ គឺ រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនទេ។ ប្រសិនបើរុស្ស៊ីឈ្នះអ៊ុយក្រែន វានឹងគ្មានទៀតទេនូវសន្តិសុខក្នុងអឺរ៉ុប។ នរណាគេហ៊ានធ្វើពុតថា រុស្ស៊ីនឹងបញ្ឈប់ត្រឹមហ្នឹង? តើសន្តិសុខនឹងមានទេសម្រាប់ប្រទេសជិតខាងដូចជា ម៉ុលដាវី រូម៉ានី ប៉ូឡូញ លីទុយអានី និងប្រទេសផ្សេងទៀត”។

សូមរំឭកថា កាលពីខែកុម្ភៈកន្លងទៅ ក្នុងជំនួបជាមួយមេដឹកនាំអឺរ៉ុបមកពីប្រទេសចំនួន២០ បារាំងធ្លាប់ប្រកាសសន្យាបញ្ជូនអាវុធ និងទាហានឲ្យទៅអ៊ុយក្រែនបន្ថែមទៀត បូករួមទាំងជំនួយយោធាតម្លៃប្រមាណ ៣,២១ពាន់លានដុល្លារ។ ដោយឡែក អាល្លឺម៉ង់ ដែលចូលរួមក្នុងជំនួបនេះដែរ បានបដិសេធសម្រេចមិនបញ្ជូនទ័ពទៅអ៊ុយក្រែនដាច់ខាត ដោយហេតុបារម្ភថា ទង្វើនេះអាចទាញឲ្យសមាជិក NATO ធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី។
រុស្ស៊ី ធ្លាប់បានព្រមានថា ជម្លោះជាមួយ NATO អាចនឹងជារឿងជៀសមិនផុតទេ បើសមាជិកអឺរ៉ុបនៅតែបញ្ជូនកងទ័ពឲ្យទៅជួយអ៊ុយក្រែន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល