Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចាប់ដៃ ជប៉ុន ផលិតមីស៊ីលស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង តម្លៃ ៣ពាន់លានដុល្លារ

បានផុស

នៅ

សារព័ត៌មាន Kyodo News បានដកស្រង់ប្រភពពីមន្ត្រីមន្ទីរបញ្ចកោណដែលនិយាយថា សហរដ្ឋអាមេរិក-ជប៉ុន នឹងជះប្រាក់ជាង៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍមីស៊ីលប្រភេទថ្មីរួមគ្នា ជាមួយសមត្ថភាពស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង។

(រូបថត៖ Kyodo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង Glide Phase Interceptor (GPI) ត្រូវគេរំពឹងថា នឹងសម្រេចបានក្នុងឆ្នាំ២០៣០ហើយប្រទេសជប៉ុន នឹងរួមចំណែកប្រាក់ចំនួន១ពាន់លានដុល្លារដល់គម្រោងមួយ ដែលគេដឹងថា ប្រធានាធិបតីអាមេរិក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានឯកភាពគ្នាតាំងតែពីខែសីហា ឆ្នាំ២០២៣មកម្ល៉េះ។

មីស៊ីលថ្មីនេះ នឹងត្រូវបានផលិតឡើងដើម្បីបាញ់ទម្លាក់អាវុធមានល្បឿនលឿនជាងសំឡេងដែល កំពុងស្ថិតក្នុងដំណាក់កាលហោះហើរអំណោយផលសម្រាប់ការបាញ់ មុនពេលចូលទៅក្នុងបរិយាកាស។

(រូបថត៖ Superostmk)

តាមការបញ្ជាក់ពីមន្ទីរបញ្ចកោណ “ការពង្រឹងសមត្ថភាពប្រឆាំងអាវុធល្បឿនលឿនជាងសំឡេង គឺជាតម្រូវការដ៏ចាំបាច់ សម្រាប់ប្រទេសទាំងពីរ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”។

គម្រោង GPI នេះទៀតសោត គឺកើតឡើងស្របពេលសហរដ្ឋអាមេរិក កំពុងដើរតាមពីក្រោយរុស្ស៊ីនិងចិន ក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនជាងសំឡេង ជាពិសេសមីស៊ីលដែលធ្វើដំណើរលឿនជាងប្រាំដងនៃល្បឿនសំឡេង។

(រូបថត៖ ភ្នាក់ងារការពារមីស៊ីលអាមេរិក)

សូមបញ្ជាក់ថា នេះគឺ​ជា​លើក​ទី​២​ហើយ ​ដែល​ជប៉ុន​និង​អាមេរិក​សម្រេចរួមគ្នា​បង្កើត​មីស៊ីល​ស្ទាក់ចាប់ ក្រោយការផលិត Standard Missile-3 Block 2A។

មីស៊ីលប្រភេទនេះ មានតម្លៃ២៥លានដុល្លារ ជាមួយល្បឿនលឿនជាងសំឡេង១៣ដង ហើយត្រូវបានដាក់ឲ្យធ្វើប្រតិបត្តិការក្នុងឆ្នាំ២០១៤ មកទល់បច្ចុប្បន្ន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោកខាងលិចភ័យខ្លួន ពេលដឹង ចិន អភិវឌ្ឍមីស៊ីលល្បឿនលឿនជាងសំឡេង ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម