Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់និងបាក់ដី វាយប្រហារកោះ Sulawesi ឥណ្ឌូណេស៊ី ឆក់ជីវិតមនុស្ស ១៤ នាក់

បានផុស

នៅ

ទឹកជំនន់ និងការបាក់ដីលើកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស ១៤ នាក់ ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី ០៥ ខែ​ឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លៀងធ្លាក់យ៉ាងគំហុកបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានការបាក់ដីនៅក្នុងស្រុក Luwu ក្នុងខេត្ត South Sulawesi ។ ទឹកជំនន់នេះមានកំពស់រហូតដល់ ៣ ម៉ែត្រ បានប៉ះពាល់ដល់ក្នុងស្រុកចំនួន ១៣ ខណៈដែលទឹក និងភក់បានគ្របដណ្តប់តំបន់នោះនិងមានផ្ទះ​ជាង​១.០០០​ខ្នង​បាន​រង​ផល​ប៉ះ​ពាល់​ក្នុង​នោះ​៤២ខូតខាតទាំងស្រុង​។ ចំណែកក្រុមជួយសង្គ្រោះបានជួយ អ្នកស្រុករាប់រយនាក់ទៅវិហារអ៊ីស្លាម ឬផ្ទះសាច់ញាតិនៅខាងក្រៅតំបន់រងគ្រោះ។

គួរបញ្ជាក់ថាភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យមានការបាក់ដី និងទឹកជំនន់ជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំនៃកោះចំនួន ១៧,០០០ ខណៈភ្លៀងធ្លាក់ខ្លាំងកាលពីខែមេសា បានបង្កឱ្យមានការបាក់ដី និងបានសម្លាប់មនុស្ស ២០ នាក់នៅក្នុងស្រុក Tana Toraja នៃខេត្ត Sulawesi ភាគខាងត្បូង៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម