Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកដាំ​ទុរេន​នៅ ថៃ ត្អូញសឹងគ្រប់គ្នា ខណៈរលក​កម្ដៅនៅតែ​វាយ​លុកឥតឈប់

បានផុស

នៅ

ក្នុងចំណោមការនាំចេញដ៏ល្បី និងរកកម្រៃបំផុតរបស់ប្រទេសថៃ ទុរេនគឺជាស្តេចផ្លែឈើដែលមានក្លិនក្រអូបនិងមានតម្លៃថ្លៃ ហើយត្រូវបានដាំដុះនៅប្រទេសថៃជាយូរណាស់មកហើយ។ ប៉ុន្តែរលកកំដៅដ៏កាចសាហាវដែលកំពុងវាយលុកតំបន់អាស៊ីអាគ្នេយ៍ បានបណ្តាលឲ្យទិន្នផលតូចជាងមុន និងថ្លៃដើមកើនឡើង ដោយអ្នកដាំនិងអ្នកលក់មានការភ័យស្លន់ស្លោកាន់តែខ្លាំងឡើង ខណៈដែលកំដៅផែនដីធ្វើឲ្យខូចខាតដល់ឧស្សាហកម្មនេះ។

ជាមួយគ្នានេះថែមទៀត កសិករ​ទុរេនម្នាក់​លោក Busaba Nakpipat បាន​ប្រាប់សារព័ទ៌មាន AFP ថា​ «​ឆ្នាំ​នេះ​គឺជា​វិបត្តិ​»​។​ ចំណែកឯស្ត្រី​វ័យ​៥៤​ឆ្នាំ​ដែល​រង​គ្រោះ​ដោយ​អាកាសធាតុ​បាន​ចូល​កាន់កាប់​ចម្ការ​របស់​ឪពុក​ម្តាយ​នាង​នៅ​ខេត្ត​ចាន់ថាបុរី​ ភាគ​ខាងកើត​ប្រទេស​ថៃ ​កាលពី​បី​ទសវត្សរ៍​មុនបានរ់ាយរ៉ាប់ដែរថា «​ប្រសិន​បើ​អាកាសធាតុ​ក្តៅ​នៅ​តែ​បន្ត​កើន​ឡើង​នៅ​ពេល​អនាគត វា​នឹង​ចប់​ហើយ កសិករ​នឹង​មិន​អាចដាំ​ទុរេន​បាន​ទៀត​ទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ រដូវទុរេនជាធម្មតាមានរយៈពេលពីខែមីនាដល់ខែមិថុនា ប៉ុន្តែសីតុណ្ហភាពកើនឡើង ដែលនៅក្នុងខេត្តរបស់នាងបានឡើងដល់ ៤០អង្សាសេ អស់រយៈពេលជាច្រើនសប្តាហ៍ ហើយគ្រោះរាំងស្ងួតជាបន្តបន្ទាប់បានកាត់បន្ថយការប្រមូលផល។

អ្នកដាំទុរេនដែលកាន់កាប់បន្តពីឪពុកម្ដាយរូបនេះបានបន្តទៀតថា កំដៅបណ្តាលឲ្យធុរេនលែងសូវមានទម្ងន់ និងទំហំ ទុំលឿនជាងមុន ដូច្នេះវាមិនលូតលាស់ដល់ទំហំរបស់វា និងមានតម្លៃបំផុតនោះទេ។ ចំណែក​គុណភាព​នៃ​ទុរេន​នឹង​មិន​ត្រូវ​តាម​ស្តង់ដារ​នោះ​ទេ។ មិនត្រឹមតែកសិករទទួលបានប្រាក់តិចសម្រាប់ដំណាំប៉ុណ្ណោះទេ ការចំណាយប្រតិបត្តិការក៏កាន់តែកើនឡើងផងដែរ។

ចាប់តាំងពីខែមីនាមក គ្រោះរាំងស្ងួតបានបឺតទឹកពីអណ្តូង ដូច្នេះដើម្បីរក្សាដើមទុរេនដ៏មានតម្លៃអ្នកដាំម្នាក់ៗ​ ត្រូវបង្ខំចិត្តនាំយកទឹករាប់ពាន់លីត្រតាមឡាន។ គ្រប់គ្នាត្រូវទិញឡានទឹកចំនួន ១០ គ្រឿង ក្នុងតម្លៃ ១២ ម៉ឺនលីត្រ សម្រាប់ស្រោចទឹកម្តង លើផ្ទៃដី ១០ រ៉ៃ (១,៦ ហិកតា) នៃកសិដ្ឋាន​ ដោយបន្តដំណើរការជារៀងរាល់ថ្ងៃ ដោយចំណាយអស់រាប់ពាន់ដុល្លារ។

យ៉ាងណាមិញ ការនាំចេញទុរេនរបស់ប្រទេសថៃមានតម្លៃរាប់ពាន់លាន ហើយជាផលិតផលកសិកម្មដ៏មានតម្លៃបំផុតទីបីរបស់ព្រះរាជាណាចក្រមួយនេះ បន្ទាប់ពីអង្ករ និងកៅស៊ូ។ ប៉ុន្តែ​នៅក្នុង​ទីផ្សារ​ទុរេន​ដែល​នៅ​ជិត​នោះ ការ​ថប់​បារម្ភ​កំពុង​កើនឡើង​យ៉ាង​ខ្លាំង​ក្នុងចំណោម​ម្ចាស់​ចំ ការ ដែល​ពួកគេ​ភាគច្រើន​មាន​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​តាំងពី​ជំនាន់​មុន​មក​មកម៉្លេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃ ដាក់គោលដៅនាំចេញទុរេន ១ លានតោនទៅ ចិន ក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

សេដ្ឋកិច្ច៣ នាទីutes មុន

ផលិតកម្មម្រេចកម្ពុជាធ្លាក់ចុះ ៥០% តែតម្លៃកើនឡើងទ្វេដង

ព័ត៌មានជាតិ៥ នាទីutes មុន

ពិព័រណ៍រូបភាពស្តីពីសកម្មភាពដោះមីន និងសង្គ្រាមនៅកម្ពុជា ដាក់តាំងបង្ហាញនៅជប៉ុន

ដួង សុខគា
ជីវិតកម្សាន្ដ១៥ នាទីutes មុន

លោក ដួង សុខគា ឆ្ងល់នឹងមនុស្សឥឡូវ! មិនថាខ្មែរឬបរទេស ខ្លះមាត់ផុយណាស់ ចូលចិត្តដៀលថាអ្នកដទៃដូចគុំគ្នាពីណា

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

Sokha Hotels

ព័ត៌មានពេញនិយម