Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ កំពុងត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

អង្គការណាតូ កំពុងធ្វើសមយុទ្ធ Steadfast Defender នៅជាប់ព្រំដែនរុស្ស៊ី តែម្តង ហេតុដូច្នេះហើយ ទើបទីក្រុងមូស្គូ ចេញការព្រមានខ្លាំងៗថា សមយុទ្ធធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់របស់សម្ព័ន្ធភាពមួយនេះ បានបង្ហាញច្បាស់ៗថា ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត សម្រាប់ជម្លោះជាមួយទីក្រុងមូស្គូ។

(រូបថត៖ Botasot)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការចុះផ្សាយរបស់ RT, អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានលើកឡើងថា ច្បាស់ណាស់​ សេណារីយ៉ូរបស់សមយុទ្ធសង្គ្រាមនេះ គឺលាតត្រដាងឲ្យឃើញនូវសកម្មភាពរបស់សម្ព័ន្ធប្រឆាំងរុស្ស៊ី ជាមួយការប្រើប្រាស់ឧបករណ៍គ្រប់បែបយ៉ាង រួមទាំងអាវុធកូនកាត់ និងអាវុធធម្មតា។ ដូចនេះ យើងអាចនិយាយបានថា ណាតូ កំពុងខ្នះខ្នែងរៀបចំខ្លួន សម្រាប់សង្គ្រាមជាមួយយើងហើយ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova (រូបថត៖ EPA)

រម្លឹកទៅខែមីនា លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev ក៏និយាយដែរថា សមយុទ្ធ Steadfast Defender 2024 របស់ណាតូ កំពុងបង្កើនភាពតានតឹង និងរុញស្ថានការណ៍ពិភពលោកឲ្យអស្ថិរភាព ហើយលោកបានចាត់ទុកប្លុកនេះថាជា ឧបករណ៍ដ៏សំខាន់ដែលសហរដ្ឋអាមេរិកកំពុងប្រើ ដើម្បីដាក់សម្ពាធនិងឥទ្ធិពលលើប្រទេសដទៃទៀត។

ស្របពេលជាមួយគ្នានោះ លោក​សង្កត់​ធ្ងន់​ថា ណាតូ បានចូល​មក​ផ្ទាល់​ដល់​ព្រំដែន​ភាគ​ខាង​លិច​របស់​រុស្ស៊ីទៅហើយ និងថែមទាំង​កំពុង​រៀបចំ​សម្រាប់​ជម្លោះ​នា​ពេល​អនាគត ទៀតផង។

(រូបថត៖  កងទ័ពអាមេរិក)

សូមបញ្ជាក់ថា តាមពិតទៅ Steadfast Defender បានចាប់ផ្តើមឡើងតាំងតែពីចុងខែមករាមកម្ល៉េះ ប៉ុន្តែសមយុទ្ធដំណើររហូតដល់ខែឧសភានេះ ទើបចប់។

សមយុទ្ធនេះ មានការចូលរួមពីសំណាក់ទាហានប្រហែល ៩០ ០០០នាក់មកពីប្រទេសជាសមាជិកណាតូទាំង៣២ និងយានប្រយុទ្ធប្រហែល ១ ១០០គ្រឿង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ថា សមយុទ្ធណាតូ គឺជាការហាត់សមសម្រាប់ជម្លោះយោធា ជាមួយទីក្រុងមូស្គូ យ៉ាងច្បាស់ក្រឡែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម