ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចូលឆែកឆេរការិយាល័យ Al Jazeera ក្រោយសម្រេច បិទការផ្សាយ
ក្រោយអ៊ីស្រាអែលសម្រេចបិទបញ្ឈប់ការផ្សាយក្នុងស្រុករបស់ទូរទស្សន៍ Al Jazeera ស្រាប់តែអាជ្ញាធរបានឆ្មក់ចូលឆែកឆេរបន្ទប់សណ្ឋាគារមួយក្នុងទីក្រុងហ្ស៊េរុយសាឡិម ដែលសារព័ត៌មានកាតាមួយនេះ ប្រើធ្វើជាការិយាល័យរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ Reuters កាលពីថ្ងៃអាទិត្យទី៥ខែឧសភា។

ដើមចមនៃការបិទ Al Jazeera ត្រូវបានអ៊ីស្រាអែលអះអាងថា គឺបណ្តាលមកពីទូរទស្សន៍នេះ ផ្សាយព័ត៌មានដែលគំរាមកំហែងដល់សន្តិសុខជាតិ ហើយគណរដ្ឋមន្ត្រីរបស់លោក Benjamin Netanyahu ប្រកាសថា ដរាបណាសង្គ្រាមនៅហ្គាហ្សា មិនបញ្ចប់ នោះគ្មានថ្ងៃទូរទស្សន៍ Al Jazeera ត្រូវអនុញ្ញាតឲ្យបើកឡើងវិញឡើយ។
តាមការលើកឡើងរបស់អ៊ីស្រាអែល, ពេញមួយសង្គ្រាមជាមួយក្រុមហាម៉ាស បណ្តាញនេះបានរិះគន់ប្រតិបត្តិការយោធារបស់ខ្លួននៅហ្គាហ្សា ហើយលោក Netanyahu បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយការបោះឆ្នោតគណៈរដ្ឋមន្ត្រីជាឯកច្ឆ័ន្ទថា Al Jazeera ជាបណ្តាញញុះញង់ ដូច្នេះនឹងត្រូវបិទនៅក្នុងប្រទេសអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិមបានឲ្យដឹងថា រដ្ឋមន្ត្រីទំនាក់ទំនងរបស់អ៊ីស្រាអែល បានចុះហត្ថលេខាលើបទបញ្ជាឲ្យធ្វើសកម្មភាពភ្លាម។ វិធានការរួមមានការបិទការិយាល័យរបស់ Al Jazeera ក្នុងប្រទេសអ៊ីស្រាអែល, រឹបអូសឧបករណ៍ផ្សាយ, កាត់ផ្តាច់ប៉ុស្តិ៍ពីក្រុមហ៊ុនខ្សែកាបនិងផ្កាយរណប ព្រមទាំងបិទគេហទំព័រ។
ជាការឆ្លើយតប Al Jazeera និយាយថា ទង្វើនេះគឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងសន្តិសុខអ៊ីស្រាអែល គឺរឿងការកុហកដ៏គ្រោះថ្នាក់ និងគួរឲ្យអស់សំណើចជាទីបំផុត ដោយធ្វើឲ្យអ្នកកាសែតរបស់ខ្លួនប្រឈមនឹងហានិភ័យ ហើយខ្លួនសូមរក្សាសិទ្ធិក្នុងការចាត់វិធនការផ្លូវច្បាប់ទាំងអស់។

ពាក់ព័ន្ធបញ្ហាបិទនេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏រិះគន់ផងដែរ ដោយបានបង្ហោះសារលើបណ្តាញសង្គម X ថា “យើងសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីក្នុងការបិទ Al Jazeera នៅប្រទេសអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយសេរីនិងឯករាជ្យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធានានូវតម្លាភាពនិងគណនេយ្យភាព។ ឥឡូវនេះ មានការរឹតត្បិតកាន់តែតឹង លើសេចក្តីរាយការណ៍ពីហ្គាហ្សា។ សេរីភាពនៃការបញ្ចេញមតិគឺជា សិទ្ធិមនុស្សសំខាន់ យើងសូមជំរុញឲ្យរដ្ឋាភិបាលលុបចោលបម្រាមនេះវិញ”។
សូមបញ្ជាក់ថា ប្រទេសកាតាបានបង្កើត Al Jazeera ក្នុងឆ្នាំ១៩៩៦ ហើយចាត់ទុកទូរទស្សន៍នេះ ជាមធ្យោបាយមួយដើម្បីលើកមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភា អ៊ីស្រាអែល អនុម័តច្បាប់ឲ្យបិទទូរទស្សន៍ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ