Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអ៊ែល ប្រកាស​បិទ និង​វាយ​ឆ្មក់​ទីតាំង​សារព័ត៌មាន Al Jazeera ភ្លាមៗ

បានផុស

នៅ

បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ក្រុង​យេរូសាឡឹម ដែល​បាន​ប្រើប្រាស់​ជា​​ការិយាល័យ​​របស់​ Al Jazeera ត្រូវ​បាន​ក្រុម​ប៉ូលិស​​ចូល​លប​វាយ​ឆ្មក់ ក្រោយ​​រដ្ឋាភិបាល​អ៉ីស្រាអ៊ែល​​​សម្រេច​​ចិត្ត​បិទ​ប្រតិបត្តិការ​​ទាំង​អស់​​របស់​​បណ្ដាញ​​សារព័ត៌មាន​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឧទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី Benjamin Netanyahu បាន​ប្រកាស​ថា វត្តមាន​សារព័ត៌មាន Al Jazeera បាន​ធ្វើ​ការ​គំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិ ហើយ​​ការ​បិទ​នេះ​ធ្វើ​ឡើង​ដរាប​ណា​សង្គ្រាម​នៅ​តំបន់​កាហ្សា​នៅ​តែ​បន្ត​កើត​ឡើង។ វិធានការ​របស់​អ៉ីស្រាអ៊ែល មាន​​ដូចជា ការ​​ចុះ​បិទ​ការិយាល័យ Al Jazeera នៅ​អ៉ីស្រាអ៊ែល​ភ្លាមៗ ការ​រឹបអូស​យក​សម្ភារៈ​ផ្សព្វផ្សាយ ការ​កាត់​ផ្ដាច់​ប៉ុស្ដិ៍​ផ្សាយ​ចេញ​ពី​​ក្រុមហ៊ុន​ខ្សែ​កាប​និង​​ផ្កាយរណប ព្រម​ទាំង​ការ​បិទ​វិបសាយ​​ទាំង​អស់​របស់ Al Jazeera។ នាយករដ្ឋមន្ត្រី​អ៉ីស្រាអ៊ែល បាន​ចាត់​ទុក Al Jazeera ជា​សារព័ត៌មាន​ ដែល​​មាន​សភាព​ញុះញុង់ ហើយ​​បាន​រិះគន់​ប្រតិបត្តិការ​យោធា​របស់​អ៉ីស្រាអ៊ែល​នៅ​តំបន់​កាហ្សា​នា​​ពេល​កន្លង​មក។

Al Jazeera ដែល​ជា​បណ្ដាញ​សារព័ត៌មាន​របស់​ទូរទស្សន៍​​រដ្ឋ​កាតា បាន​ហៅ​ទង្វើ​នេះ​ថា គឺ​ជា “​សកម្មភាព​ឧក្រិដ្ឋកម្ម” ហើយ​ការ​ចោទ​ប្រកាន់​ដែល​ថា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​អ៉ីស្រាអ៊ែល គឺ​ជា “ការ​កុហក​ដ៏​ឆ្កួត​លីលា និង​គ្រោះ​ថ្នាក់” ដែល​​​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រឈម​នឹង​ហានិភ័យ។

​ទាក់​ទិន​នឹង​ការ​​បិទ​នេះ ការិយាល័យ​សិទ្ធិមនុស្ស​នៅ​អង្គការ​សហប្រជាជាតិ បាន​សម្ដែង​នូវ​សេចក្ដី​ខក​ចិត្ត និង​រិះគន់​ចំពោះ​​​ចំណាត់​ការ​​របស់​អ៉ីស្រាអ៊ែល ហើយ​បាន​សរសេរ​នៅ​បណ្ដាញ​សង្គម X ថា “​ពួក​យើង​សោកស្ដាយ​​ចំពោះ​​សេចក្ដី​សម្រេច​​របស់​គណៈរដ្ឋមន្ត្រី​ក្នុង​ការ​បិទ​ Al Jazeera នៅ​អ៉ីស្រាអ៊ែល។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​សេរីភាព និង​ឯករាជ្យភាព ពិត​ជា​មាន​សារៈ​សំខាន់ ដើម្បី​ធានា​បាននូវ​​តម្លាភាព និង​​ទំនួលខុស​ត្រូវ​។ ឥលូវ រឹត​តែ​មាន​ការ​រឹត​បន្តឹង​ថែម​ទៀត​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​​ពី​កាហ្សា។ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​គឺ​ជា​កូន​សោ​​នៃ​សិទ្ធិមនុស្ស។ ពួក​យើង​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​​លុប​ចោល​​​នូវ​ការ​ហាម​ឃាត់​នេះ​ឡើង​វិញ”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម