ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ចិន ហោះទៅដល់ បារាំង ត្រៀមពិភាក្សារឿងក្ដៅៗលើពិភពលោកជាមួយលោក ម៉ាក្រុង
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងជំទាវទីមួយកាលពីថ្ងៃអាទិត្យបានអញ្ជើញទៅដល់ទីក្រុងប៉ារីសហើយក្នុងជើងដំបូងនៃដំណើរទស្សនិកិច្ចទៅកាន់ប្រទេសអឺរ៉ុបចំនួន ៣ ខណៈលោកក៏នឹងជួបពិភាក្សាជាមួយប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះផងដែរ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ។

ក្នុងដំណើរទស្សនកិច្ចនេះទៀតសោត លោក ស៊ី និងលោក ម៉ាក្រុង រំពឹងនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំនេះ ប៉ុន្តែក្រៅតែពីបញ្ហាទាំងអស់នេះហើយ មេដឹកនាំទាំងពីរក៏ទំនងជាចរចា ក៏ដូចជាផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍នៅអ៊ុយក្រែន មជ្ឈិមបូព៌ា ជម្លោះពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរឿងក្ដៅផ្សេងៗទៀតជាដើម ។
ទោះយ៉ាងណា ក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង នាពេលនេះនឹងជួយពង្រឹងទំនាក់ទំនងមិត្តភាពយូរអង្វែងរវាងចិន និងបារាំង ក៏ដូចជាបើកអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងទ្វេភាគីផងដែរ ។

ទន្ទឹមនោះ លោក ម៉ាក្រុង នឹងនាំលោក ស៊ី ទៅកាន់តំបន់ Pyrenees ដែលជាតំបន់ភ្នំភាគនិរតីនៃប្រទេសបារាំងនាថ្ងៃអង្គារ ហើយក៏នឹងមានកិច្ចពិភាក្សាបន្ថែមទៀតនៅទីនោះផងដែរ ខណៈប្រធានាធិបតីចិនរំពឹងនឹងធ្វើកិច្ចចរចាបីផ្លូវជាមួយប្រធានាធិបតីបារាំង និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ជាពិសេសគឺដាក់មុខព្រួញលើទំនាក់ទំនងចិន និងសហភាពអឺរ៉ុប ។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ទៅកាន់អឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំ ខណៈប្រធានាធិបតីចិនរូបនេះក៏នឹងហោះទៅកាន់ប្រទេសស៊ែប៊ី និងហុងគ្រីផងដែរនាថ្ងៃសុក្រសប្ដាហ៍នេះ ស្របពេលដែលទីក្រុងប៉េកាំងហាក់ដូចជាកំពុងងាកមកពង្រឹងទំនាក់ទំនងជាមួយបារាំងដែលជាបងធំមួយរូបប្រចាំនៅអឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញទម្លាក់សហរដ្ឋអាមេរិកឲ្យនៅក្រោមឥទ្ធិពលរបស់ខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ត្រាំ មានយុទ្ធសាស្ត្រពន្លត់ភ្លើងសង្គ្រាមនៅ អ៊ុយក្រែន តែសុំលាក់សិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត