ព័ត៌មានអន្ដរជាតិ
មកដឹងពីទំហំទឹកប្រាក់សរុបនៃកំពូលសេដ្ឋី៥រូបនៅវៀតណាម
យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីអាមេរិក Forbes កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ បានបង្ហាញថា ទ្រព្យសម្បត្តិមហាសេដ្ឋីទាំង៥រូបនៅវៀតណាម មានចំនួនសរុប ១២,៤ពាន់លានដុល្លារ។
ឈរនៅលេខរៀងទី១គឺលោក Pham Nhat Vuong ប្រធានសម្ព័ន្ធក្រុមហ៊ុន Vingroup។ លោកគឺជាបុគ្គលដែលមានជាងគេបង្អស់នៅវៀតណាម ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៤,៣ពាន់លានដុល្លារ។ លោក Vuong បានរៀនសូត្រនៅរុស្ស៊ី ហើយបង្កើតក្រុមហ៊ុនផលិតមី នៅអ៊ុយក្រែន អំឡុងទសវត្សទី៩០។ ត្រឡប់ចូលមកវៀតណាមវិញ លោកបានក្លាយជាប្រធានក្រុមហ៊ុន Vingroup ដែលជាសម្ព័ន្ធក្រុមហ៊ុនធំបំផុតនៅក្នុងប្រទេស ដោយផ្ដោតសំខាន់លើវិស័យអចលនទ្រព្យ និងរថយន្តអគ្គិសនី។

តាមពីក្រោយលោក Vuong គឺជាលោកស្រី Nguyen Thi Phuong Thao ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូន Vietjet។ លោកស្រីមានទ្រព្យសម្បត្តិប្រមាណជា ២,៨ពាន់លានដុល្លារ ហើយត្រូវគេចាត់ទុកជាស្ត្រីដែលមានប្រាក់ពាន់លានដុល្លារដំបូងគេបង្អស់នៅក្នុងប្រទេសវៀតណាម។ Vietjet របស់លោកស្រី Thao បានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ហើយចាប់ដំណើរការផ្លូវការនៅក្នុងឆ្នាំ២០១៧។ ក្រៅតែពី Vietjet លោកស្រីក៏មានការបណ្ដាក់ទុននៅក្នុងធនាគារ HDBank និងគម្រោងអចលនទ្រព្យមួយចំនួនផងដែរ។

ជាមួយទ្រព្យសម្បត្តិប្រមាណ ២,៣ពាន់លានដុល្លារ លោក Tran Dinh Long បានក្លាយជាសេដ្ឋីកំពូលលំដាប់ថ្នាក់ទី៣នៅវៀតណាម។ លោកជាប្រធានក្រុមហ៊ុនផលិតដែក Hoa Phat ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ នៅតំបន់សេដ្ឋកិច្ច Dung Quat។ ជំនួញរបស់លោក Long ចេះតែរកស៊ីកាក់កប ព្រោះតែតម្រូវការដែកក្នុងប្រទេសមានសន្ទុះការកើនឡើងជាខ្លាំង។

លោក Ho Hung Anh ដែលមានទ្រព្យសម្បត្តិប្រមាណជា ១,៨ពាន់លានដុល្លារ បានឈរនៅលេខរៀងលំដាប់ថ្នាក់ទី៤។ លោកជាប្រធានធនាគារកម្ចីប្រាក់ Techcombank ដែលជាធនាគារមួយក្នុងចំណោមធនាគារកម្ចីប្រាក់ឯកជនធំជាងគេនៅវៀតណាម។ ក្រៅពីវិស័យធនាគារ លោកក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុនមូលធនទីផ្សារ Masan Group ផងដែរ។

ប្រធានក្រុមហ៊ុនផលិតរថយន្ត Thaco មានឈ្មោះនៅលេខរៀងទី៥ ជាមហាសេដ្ឋីនៅវៀតណាម។ លោក Tran Ba Duong មានទ្រព្យសម្បត្តិប្រមាណជា ១,២ពាន់លានដុល្លារ។ លោកបានចាប់ផ្ដើមធ្វើការនៅក្នុងរោងចក្រជួលជុសរថយន្តអំឡុងទសវត្សឆ្នាំ១៩៨០ ហើយបានបង្កើត Thaco ឡើងនៅក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនលោក Duong ដំបូងឡើយផលិតនិងលក់រថយន្តដោយខ្លួនឯង តែបន្ទាប់មកក៏បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបរទេសជាច្រើនទៀតមានដូចជា Kia, Mazda និង Peugeot ជាដើម៕

ដោយ៖ ឈាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ