Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសមនុស្សចេញពីទីក្រុង Rafah ជាប្រញាប់

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ CNN នាថ្ងៃចន្ទទី៦ខែឧសភា, យោធាអ៊ីស្រាអែល បានចេញបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់ មុនពេលខ្លួនបើកប្រតិបត្តិការតាមការគ្រោងទុកនៅក្នុងទីក្រុងភាគខាងត្បូងជ្រោយហ្គាហ្សាមួយនេះ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានផ្ញើសារ​ជា​អក្សរ ចែកខិត្តប័ណ្ណ និងប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ប្រាប់​ប្រជាជន​ឲ្យជម្លៀស ខណៈមនុស្សប្រហែល ១០០ ០០០នាក់ ត្រូវបានដឹកឆ្ពោះទៅកាន់ទីក្រុង Khan Younis និង Al Mawasi ដែលស្ថិតនៅក្បែរនោះ។

ត្បិតតែអន្តរជាតិបង្ហាញក្តីបារម្ភម្តងហើយម្តងទៀត ចំពោះប្រតិបត្តិការនៅ Rafah ក៏ដោយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu តែងតែអះអាងថា ប្រតិបត្តិការយោធានៅទីនោះ ពិតជាចាំបាច់ណាស់ ដើម្បីកម្ចាត់សកម្មប្រយុទ្ធក្រុមហាម៉ាសដែលនៅសេសសល់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ AFP)

បទបញ្ជាជម្លៀសនេះទៀតសោត កើតឡើងចំពេល កិច្ចពិភាក្សាស្វែងរកបទឈប់បាញ់ ក្នុងតំបន់ហ្គាហ្សា និងការរំដោះចំណាប់ខ្មាំង នៅតែជាប់គាំង។

មូលហេតុចម្បងមួយដែលធ្វើឲ្យកិច្ចព្រមព្រៀងនេះពិបាកលេចឡើងជារូបរាងគឺថា ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស សុទ្ធតែមិនឯកភាពគ្នាលើលក្ខខណ្ឌរៀងៗខ្លួន។

(រូបថត៖ Diakonia)

សំណើបទឈប់បាញ់នេះ ត្រូវគេជឿថា មានពាក់ព័ន្ធនឹងការផ្អាកបាញ់រយៈពេល ៤០ថ្ងៃ ដោយអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា និងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៊ីស្រាអែល។

ក្រុម ហាម៉ាស និយាយថា ខ្លួនមើលឃើញមានភាពសញ្ញាវិជ្ជមានខ្លះចំពោះបទឈប់បាញ់នេះ ប៉ុន្តែចំណុចជាប់គាំងសំខាន់គឺថា ខ្លួនចង់បានកិច្ចកិច្ចព្រមព្រៀងឈប់បាញ់ជាអចិន្ត្រៃយ៍។

(រូបថត៖ AP)

ក្រុមនេះក៏ទទូចចង់បានកិច្ចព្រមព្រៀងជាក់លាក់មួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែរ ប៉ុន្តែលោក Netanyahu ច្រានចោល ដោយបញ្ជាក់ ធ្វើបែបនេះ អ៊ីស្រាអែល នឹងក្លាយជាអ្នកចាញ់ដ៏អាម៉ាស។

សូមបញ្ជក់ជាថ្មី ក្រុមហាម៉ាស បានសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពី​ថ្ងៃ​ទី​៧ ខែ​តុលាឆ្នាំ២០២៣ ​ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង។

ជាការសងសឹក អ៊ីស្រាអែលក៏ផ្តើមវាយប្រហារតាមអាកាស និងជើងគោក ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៣៤ ៥៦៨ នាក់ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី៖ អាមេរិក ចាប់ក្រុមប្រឹក្សាសន្តិសុខ UN ជាចំណាប់ខ្មាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៥ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៦ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម