ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ជាក់ឫសគល់ការចាប់ខ្លួនអតីតប្រធានការិយាល័យរដ្ឋាភិបាល
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានចេញបញ្ជាក់ពីឫសគល់មួយចំនួនពាក់ព័ន្ធទៅនឹងការចាប់ខ្លួនអតីតប្រធានការិយាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung ស្របពេលដែលស្ថានភាពនយោបាយនៅប្រទេសអាស៊ានមួយនេះកំពុងស្ថិតក្នុងភាពចលាចល ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ។
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានបញ្ជាក់ថា ការចាប់ខ្លួនលោក Dung កើតមានឡើងតាំងតែពីថ្ងៃទី៣០ ខែមេសាមកម្ល៉េះ ដោយសារតែប្រធានការិយាល័យរដ្ឋាភិបាលវ័យ ៦៥ ឆ្នាំរូបនេះជាប់ពាក់ព័ន្ធនឹងបទសង្ស័យរំលោភអំណាច ចំពេលដែលវៀតណាមកំពុងបញ្ចេញកណ្ដាប់ដៃដែកកម្ចាត់លើមន្ត្រីពុករលួយក្នុងជួរគណបក្សកុម្មុយនីស្ត ក៏ដូចជាក្នុងជួររដ្ឋាភិបាលជាដើម ។
ទន្ទឹមនោះ ការចាប់ខ្លួនលោក Dung ដែលធ្លាប់បានបម្រើការជាប្រធានការិយាល័យរដ្ឋាភិបាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc គឺជាផ្នែកមួយនៃដំណើរការស៊ើបអង្កេតចូលទៅក្នុងរឿងក្ដីក្ដាំទទួលសំណូកនៅខេត្ត Lam Dong ជាពិសេសគឺការជាប់ពាក់ព័ន្ធទៅនឹងគម្រោងអចលនទ្រព្យក្នុងខេត្តខ្ពស់រាបភាគកណ្ដាលមួយនេះតែម្ដង ។
ក្នុងរយៈកាលប៉ុន្មានឆ្នាំថ្មីៗនេះ ការដាក់ចេញថ្នាំខ្លាំងលើការបង្រ្កាបអំពើពុករលួយរបស់វៀតណាមហាក់មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ហើយជាក់ស្ដែងមន្ត្រីអ្នកមុខអ្នកការ និងនាយកប្រតិបត្តិក្រុមហ៊ុនគ្រាក់ៗរាប់រយនាក់បានរងការផ្ដន្ទាទោស ឬបង្ខំឲ្យចុះចេញពីតំណែងជាដើម ។
ស្របពេលជាមួយគ្នានេះ ការប្រកាសចាប់ខ្លួនលោក Dung កើតមានឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានសម្រេចចិត្តលាលែងពីតំណែង ក្រោយការចុះចេញរបស់លោកប្រធានាធិបតី Vo Van Thuong មិនទាន់បានប៉ុន្មានខែស្រួលបួលផង ដែលសុទ្ធសឹងតែជាប់ក្នុងសំណុំរឿងក្ដីក្ដាប់អំពើពុករលួយ ។
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមកំពុងមានបញ្ហាបែកបាក់ផ្ទៃក្នុងដែលកើតចេញពីអំពើពុករលួយទាំងនៅក្នុងជួរគណបក្សកុម្មុយនីស្ត និងនៅក្នុងជួររដ្ឋាភិបាល ខណៈប្រទេសអាស៊ានមួយនេះក៏មិនទាន់ប្រធានាធិបតីផ្លូវការនៅឡើយដែរ ចាប់តាំងពីការលាលែងរបស់លោក Vo Van Thuong កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ក្រោយពេលក្ដោបក្ដាប់អំណាចបានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីឡើងស្នងតំណែងជំនួសលោក Nguyen Xuan Phuc ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទូរទស្សន៍ ថៃ ត្រៀមដាក់ដំណើរការអ្នកផ្សាយព័ត៌មាន AI មួយរូបទៀត (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ