ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ថា មិនប្រើកាំភ្លើងទឹកបាញ់សងសឹកចិនវិញទេ
លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅថ្ងៃទី៦ ខែឧសភា នេះថា ប្រទេសរបស់លោកនឹងមិនប្រើប្រាស់កាំភ្លើងទឹក ឬអាវុធណាមួយ នៅលើសមុទ្រចិនខាងត្បូង ដើម្បីបង្កជាភាពតានតឹងជាមួយចិននោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។

ការលើកឡើងបែបនេះ ធ្វើឡើងក្រោយពីមហាយក្សចិនបានដាក់ពង្រាយកាំភ្លើងទឹកជាច្រើនសម្រាប់ទប់ទល់នឹងនាវាហ្វីលីពីននៅលើផ្ទៃសមុទ្រចិនខាងត្បូង។ លោក Marcos បានប្រាប់ថា បេសកកម្មនៃកងទ័ពជើងទឹក និងឆ្មាំសមុទ្រហ្វីលីពីន គឺដើម្បីកាត់បន្ថយភាពតានតឹង ហើយខ្លួនមិនមានគម្រោងបំពាក់កាំភ្លើងទឹកនៅលើនាវានោះឡើយ។
កាលពីថ្ងៃទី៣០ ខែមេសា ហ្វីលីពីន បានប្រាប់ថា ឆ្មាំសមុទ្រចិនបានប្រើកាំភ្លើងទឹកសម្ពាធខ្លាំង បាញ់បំផ្លាញនាវាឆ្មាំសមុទ្រហ្វីលីពីន ខណៈនាវានោះកំពុងប្រមូលយកប្រេង អាហារ និងទឹកឲ្យក្រុមអ្នកនេសាទនៅប្រជុំកោះ Scarborough Shoal។ ពេលត្រូវគេសួរនាំថាហ្វីលីពីនអាចនឹងចាប់ផ្ដើមសងសឹកដែរឬក៏អត់ លោក Marcos បានឆ្លើយថា “យើងនឹងមិនធ្វើតាមឆ្មាំសមុទ្រចិន និងនាវាចិនតាមរបៀបនោះទេ។ វាមិនមែនជាបេសកកម្មរបស់កងទ័ពជើងទឹក និងឆ្មាំសមុទ្រយើង ដើម្បីបញ្ឆេះ ឬបង្កើនភាពតានតឹង។ យើងគ្មានបំណងវាយប្រហារនរណាម្នាក់ ដោយប្រើកាំំភ្លើងទឹក ឬដោយអាវុធវាយប្រហារណាមួយនោះទេ”។
លោកប្រធានាធិបតីហ្វីលីពីន បានបន្ថែមទៀតថា ជម្រើសចុងក្រោយរបស់ហ្វីលីពីនអាចធ្វើបាន គឺបង្កើនភាពតានតឹងនៅលើផ្នែកយុទ្ធសាស្ត្រផ្លូវទឹកទៅវិញ។

សូមរំឭកថា អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន ធ្លាប់បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍មុនថា យុទ្ធសាស្ត្ររដ្ឋាភិបាលក្រុងម៉ានីល គឺដើម្បីលាតត្រដាង និងស្វែងរកការថ្កោលទោសពីសំណាក់អន្តរជាតិចំពោះអាកប្បកិរិយាចិននៅលើសមុទ្រចិនខាងត្បូង ក្នុងគោលបំណងលើកទឹកចិត្តឲ្យមានកម្លាំងរួបរួមគ្នាសម្រាប់ធានាបាននូវសេរីភាពក្នុងវិស័យនាវាចរណ៍ជាលក្ខណៈយុទ្ធសាស្ត្រផ្លូវទឹក។
សូមបញ្ជាក់ថា សមុទ្រចិនខាងត្បូង ប្រៀបដូចជាសាច់ខ្លាញ់មួយដុំ ដែលមានសក្ដានុពលខ្លាំងចំពោះចរាចរណ៍ទំនិញអន្តរជាតិក្នុងតម្លៃជាង ៣ទ្រីលានដុល្លារឯណោះជាប្រចាំឆ្នាំ។ ចិនបានទាមទារអធិបតេយ្យភាពភាគច្រើននៅលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះបូករួមទាំងផ្ទៃទឹកដែលត្រូវបានអះអាងដោយ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងព្រុយណេ ផងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?