ព័ត៌មានអន្ដរជាតិ
ប្តីត្រូវបង់លុយជាង៧ពាន់ដុល្លារ ឲ្យប្រពន្ធសម្រាប់ការងារដែលនាងធ្វើក្រោយរៀបការ
នៅក្នុងសាលក្រមលើកដំបូងនៃករណីមិនធ្លាប់មាននៅក្នុងប្រទេសចិន តុលាការផ្នែកលែងលះ បានចេញបញ្ជាឲ្យបុរសម្នាក់បង់ប្រាក់ដល់អតីតប្រពន្ធរបស់គាត់ចំនួន ៥០,០០០យ័ន (៧,៧០០ ដុល្លារ) សម្រាប់កិច្ចការផ្ទះដែលនាងបានធ្វើ ក្នុងអំឡុងពេលរៀបការរយៈពេល៥ឆ្នាំ។

យោងតាមការចុះផ្សាយរបស់កាសែត South China Morning Post បានឲ្យដឹងថា Wang បានជួបប្តីរបស់នាងឈ្មោះ Chen កាលពីឆ្នាំ២០១០ ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ២០១៥។
ក្នុងឆ្នាំ២០១៨ ពួកគេបានចាប់ផ្តើមរស់នៅបែកគ្នា ដោយកូនប្រុសរបស់ពួកគេរស់នៅជាមួយ Wang។ កាលពីឆ្នាំមុន លោក Chen បានដាក់ពាក្យប្តឹងលែងលះគ្នានៅឯតុលាការមួយក្នុងទីក្រុងប៉េកាំង។

Wang បានចោទប្រកាន់ Chen ថាមានទំនាក់ទំនងស្នេហាជាមួយស្រីផ្សេង ហើយបានយល់ព្រមលែងលះនិងស្នើសុំចែកទ្រព្យសម្បត្តិ ព្រមទាំងសំណងផ្នែកហិរញ្ញវត្ថុ។ នាងនិយាយថា Chen មិនបានជួយបំពេញភារកិច្ចក្នុងផ្ទះនិងមើលថែកូនទេ។
តុលាការបានអនុញ្ញាតឲ្យលែងលះនិងផ្តល់សិទ្ធិដល់ Wang មើលថែកូន ។ លោក Chen ត្រូវបានបញ្ជាឲ្យបង់ប្រាក់ក្រោយលែងលះចំនួន២,០០០យ័ន (៣០៩ដុល្លារ) ក្នុងមួយខែ និងសំណងសម្រាប់ការងារផ្ទះដែលប្រពន្ធបានធ្វើកន្លងមក។

សាលក្រមនេះបានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្តៅគគុក លើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដោយអ្នកខ្លះនិយាយថា សំណងគឺទាបពេកប៉ុន្តែអ្នកខ្លះទៀតលើកហេតុផលថា ការងារមិនគួរប្រៀបធៀបទៅនឹងការងារផ្ទះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Zhong Wen មេធាវីការលែងលះ បាននិយាយថា សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើច្បាប់អាពាហ៍ពិពាហ៍ថ្មីរបស់ប្រទេសចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ខែមករា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ