Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធបាញ់មីស៊ីលព្រមាន ចិន ជុំវិញបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

កងទ័ពអាមេរិក និងហ្វីលីពីនបានធ្វើសមយុទ្ធបាញ់មីស៊ីល និងកាំភ្លើងធំនៅលើឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសហ្វីលីពីនដើម្បីជាការព្រមានទៅដល់ចិន ពោលប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលប្រទេសទាំងពីរបានជំទាស់នឹងសកម្មភាពគំរាមគំហែងរបស់ចិននៅក្នុងដែនទឹកនៅសមុទ្រចិនខាងត្បូង ។ នេះយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នៅថ្ងៃទី​៦ ខែ​ឧសភានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអាមេរិក និងហ្វីលីពីនរាប់ពាន់នាក់កំពុងធ្វើសមយុទ្ធផ្លូវគោក សមុទ្រ និងផ្លូវអាកាសប្រឆាំងនឹងការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងរវាងនាវាចិន និងហ្វីលីពីននៅជុំវិញច្រាំងក្នុងសមុទ្រចិនខាងត្បូង ជាពិសេសគឺការបង្កើនសកម្មភាពទ័ពអាកាស និងជើងទឹករបស់ចិននៅជុំវិញកោះតៃវ៉ាន់ ។

ទន្ទឹមនោះ សមយុទ្ធនេះបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីបានជួបប្រជុំគ្នានៅកោះហាវ៉ៃ និងបានចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីការជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពបង្កហេតុរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង ។

សមយុទ្ធនេះប្រព្រឹត្តទៅនៅវាលខ្សាច់មួយកន្លែងលើឆ្នេរភាគពាយព្យនៃកោះ Luzon ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងត្បូងនៃកោះតៃវ៉ាន់ ខណៈសមយុទ្ធនេះមានទាំងការបាញ់មីស៊ីល និងកាំភ្លើងធំធុន ១៥៥ មិល្លីម៉ែត្រជាង ៥០ គ្រាប់ទៅកាន់គោលដៅក្នុងចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ។

ក្នុងសមយុទ្ធនោះទៀតសោត ឧត្តមសេនីយឯក Michael Cederholm មេបញ្ជាការនៃកងកម្លាំងបេសកកម្មដែនសមុទ្រទីមួយរបស់សហរដ្ឋអាមេរិកបានលើកឡើងថា សមយុទ្ធនេះគឺដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានភាពអាក្រក់បំផុតនិងធានានូវទីតាំងដែនសមុទ្រសំខាន់ៗរបស់សម្ព័ន្ធ ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ទោះបីជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការអះអាងរបស់ចិនមិនមានមូលដ្ឋានតាមច្បាប់ក៏ដោយ ក៏ចិននៅតែដាក់ពង្រាយឆ្មាំឆ្នេរសមុទ្រ កងទ័ពជើងទឹក និងនាវាផ្សេងទៀតដើម្បីល្បាតនៅតាមដែនទឹកមួយនេះផងដែរ ។

កាលពីសប្ដាហ៍មុន ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់កម្ទេចកប៉ាល់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងនាវារដ្ឋាភិបាលផ្សេងទៀតនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal កាលពីថ្ងៃទី៣០ ខែមេសា ខណៈការប្រឈមមុខដាក់គ្នានៅដែនសមុទ្ររវាងចិន និងហ្វីលីពីនបានបង្កើនការភ័យខ្លាចនៃជម្លោះកាន់តែធ្ងន់ធ្ងរដែលអាចពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា១៤ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ២១ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ៣៤ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

Sokha Hotels

ព័ត៌មានពេញនិយម