Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ គំរាម ណាតូ

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT, លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាដែលក៏រួមបញ្ចូលទាំងការអនុវត្តវិធីប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រផងដែរ ដើម្បីគំរាមលោកខាងលិច ជាពិសេសអង្គការណាតូតែម្តង។

(រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះធ្វើឡើងបន្ទាប់ពី ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរ។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការពារជាតិអះអាងថា សមយុទ្ធនេះនឹងត្រូវបញ្ជាដោយលោក ពូទីន ផ្ទាល់ ហើយនឹងដាក់បញ្ចូលនូវការសាកល្បង ត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែរ សម្រាប់បំពេញបេសកកម្មប្រយុទ្ធ ពេលមានសង្គ្រាមពិតកើតឡើង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

លើសពីនេះ តាមការបញ្ជាក់ពីក្រសួង សមយុទ្ធយោធានេះក៏នឹងជាប់ពាក់ព័ន្ធជាមួយ ការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ ដោយមានការចូលរួមពីសំណាក់កងទ័ពជើងទឹកផងដែរ។

សមយុទ្ធនេះមានគោលបំណងធានានូវបូរណភាពទឹកដី និងអធិបតេយ្យរបស់រុស្ស៊ី ហើយដើម្បីជាការឆ្លើយតបទៅនឹងវោហាសាសន៍បង្កហេតុ និងគំរាមកំហែងដោយមន្ត្រីលោកខាងលិចមួយចំនួនប្រឆាំងប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតលើពិភពលោក មួយនេះ។

(រូបថត៖ Mehr News)

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនបានបញ្ជាក់កាលបរិច្ឆេទនៃសមយុទ្ធនេះទេ ខណៈមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់។

សូមបញ្ជាក់ថា ក្រោយពេលលោក ពូទីន សម្រេចចិត្ត បើកការវាយលុកអ៊ុយក្រែនក្នុងឆ្នាំ២០២២, ទំនាក់ទំនងរវាងរុស្ស៊ីនិងបណ្តាប្រទេសលោកខាងលិច បានធ្លាក់ដល់ចំណុចទាបបំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២។

រុស្ស៊ីតែងចាត់ទុកសង្រ្គាមនេះថាជាសមរភូមិជាមួយលោកខាងលិច ព្រោះលោកពូទីន ទម្លាយថា បស្ចិមប្រទេសមិនដែលអើពើនឹងការប៉ុនប៉ងចាប់ដៃជាមិត្តភាពរបស់ទីក្រុងមូស្គូឡើយ បន្ទាប់ពីការដួលរលំសហភាពសូវៀតឆ្នាំ១៩៩១ ហើយលោកខាងលិច តែងព្យាយាមដាក់ការគ្រប់គ្រងអ៊ុយក្រែន រួមទាំងពង្រីកសម្ព័ន្ធមិត្តយោធារបស់ណាតូនៅភាគខាងកើតទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី បញ្ជាក់ជាថ្មី នូវលក្ខខណ្ឌបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម