ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បើកការវាយលុកនៅ Rafah ហើយ ទោះក្រុមហាម៉ាស យល់ព្រមឈប់បាញ់
នៅទីបំផុត បើតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃចន្ទទី៦ខែឧសភា, ក្រុមហាម៉ាស បានយល់ព្រមទទួលយកបទឈប់បាញ់ដែលដាក់ចេញដោយអ្នកសម្រុះសម្រួលអេហ្ស៊ីបនិងកាតា ហើយ ខណៈអ៊ីស្រាអែល បើកការវាយប្រហារយ៉ាងសន្ធាប់លើទីក្រុង Rafah ក្នុងតំបន់ហ្គាហ្សា ក្រោយចេញបញ្ជាឲ្យប្រជាជនជម្លៀសបានមួយថ្ងៃ។

មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani និងរដ្ឋមន្ត្រីចារកម្មអេហ្ស៊ីប Abbas Kamel ដោយជូនដំណឹងដល់ថ្នាក់ដឹកនាំទាំងពីរ អំពីការឯកភាពរបស់ចលនាហាម៉ាស ចំពោះសំណើទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នេះ។
យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃសំណើខាងលើ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែគេដឹងថា កន្លងមក ក្រុមហាម៉ាស បានទាមទារឲ្យមានបទឈប់បាញ់លក្ខណៈអចិន្ត្រៃយ៍ ហើយលក្ខខណ្ឌក៏រួមបញ្ចូលទាំងការតម្រូវឲ្យដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ប៉ាឡេស្ទីនផងដែរ។

ទោះបែបនេះក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធធានាចំពោះលក្ខខណ្ឌទាំងនេះ ដោយព្រមានកាលពីសប្តាហ៍មុនថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យក្រុមហាម៉ាស បន្តកាន់អំណាចនៅហ្គាហ្សាឡើយ។
ព័ត៌មានអំពីការទទួលយកបទឈប់បាញ់របស់ក្រុមហាម៉ាស កើតឡើងចំពេលកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រកាសថា ខ្លួនបានបើកប្រតិបត្តិការវាយលុកគោលដៅក្រុមហាម៉ាស នៅទីក្រុង Rafah ហើយ។

មុនការវាយប្រហារ យោធាអ៊ីស្រាអែល ក៏បានចេញបញ្ជាឲ្យជនស៊ីវិលប៉ាឡេស្ទីន ១០០ ០០០នាក់ចាកចេញពីភាគខាងកើតទីក្រុង Rafah ជាបន្ទាន់ ផងដែរ។
តាមការអះអាងពីលោក Netanyahu, ប្រតិបត្តិការយោធានៅទីនោះ ពិតជាចាំបាច់ណាស់ ដើម្បីកម្ចាត់សកម្មប្រយុទ្ធក្រុមហាម៉ាសដែលនៅសេសសល់ ហើយទោះអន្តរជាតិបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតក៏ដោយ ក៏លោកមិនខ្វល់ដែរ។

សូមបញ្ជក់ជាថ្មី ក្រុមហាម៉ាស បានសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។
ជាការសងសឹក អ៊ីស្រាអែលក៏ផ្តើមវាយប្រហារតាមអាកាស និងជើងគោក ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៣៤ ៥៦៨ នាក់ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល បញ្ជាឲ្យជម្លៀសមនុស្សចេញពីទីក្រុង Rafah ជាប្រញាប់

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?