ព័ត៌មានអន្ដរជាតិ
សារព័ត៌មានធំៗលើពិភពលោក បង្ហាញគោលដៅសំខាន់ នៃដំណើររបស់លោក Xi ទៅអឺរ៉ុប លើកនេះ
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនដូចជា CNN, BBC, AFP, RT និង Reuters សុទ្ធតែរាយការណ៍ដូចៗគ្នាថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់តំបន់អឺរ៉ុបលើកនេះ គឺដើម្បីរិះរកវិធីបញ្ចៀសសង្គ្រាមពាណិជ្ជកម្ម។

តាមសេចក្តីរាយការណ៍ លោក Xi បានជួបជាមួយសមភាគីបារាំងលោក Emmanuel Macron និងប្រធានគណៈកម្មការ EU លោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទទី៦ខែឧសភា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផ្នែកសេដ្ឋកិច្ចរវាងទីក្រុងព្រុចសែល និងប៉េកាំង ហើយធ្វើយ៉ាងណាត្រូវចៀសវាងសង្គ្រាមពាណិជ្ជកម្មឲ្យខានតែបាន ព្រោះថា បើរឿងនេះកើតឡើងមែន នោះវានឹងជះឥទ្ធិពលខ្លាំងណាស់ ដល់សេដ្ឋកិច្ចសកល។
លោក Xi និងជំទាវទី១ បានអញ្ជើញទៅដល់ប្រទេសបារាំងកាលពីថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ ហើយនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ទ្វីបអឺរ៉ុបក្នុងរយៈពេលប្រាំឆ្នាំ។

នៅពេលចាប់ផ្តើមកិច្ចប្រជុំត្រីភាគីក្នុងទីក្រុងប៉ារីសដែលផ្តោតសំខាន់លើជម្លោះពាណិជ្ជកម្មរវាងក្រុងប៉េកាំងនិង EU, លោក Xi បានលើកឡើងថា “ពិភពលោកសព្វថ្ងៃ បានឈានចូលដល់ដំណាក់កាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ។ ក្នុងនាមជាកម្លាំងជំរុញដ៏សំខាន់ទាំងពីរនៅលើពិភពលោក ចិននិងអឺរ៉ុប គួរតែបន្តការរួមចំណែកថ្មីដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក”។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីបារាំងបានកត់សម្គាល់ថា អឺរ៉ុបនិងចិន ត្រូវរួមគ្នាដោះស្រាយផលលំបាកផ្នែករចនាសម្ព័ន្ធ ជាពិសេសលើវិស័យពាណិជ្ជកម្មតែម្តង។ អនាគតទ្វីបអឺរ៉ុប ក៏នឹងពឹងផ្អែកសំខាន់ទៅលើការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយប្រទេសចិនដែរ។

ក្រៅពីបញ្ហាពាណិជ្ជកម្ម លោក Xi និងលោក Macron ត្រូវបានគេរាយការណ៍ថា ក៏ពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្តូរទស្សនៈអំពីស្ថានការណ៍នៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីធ្វើទស្សនកិច្ចនៅបារាំង លោក Xi នឹងត្រូវបន្តដំណើរទៅកាន់ប្រទេសអឺរ៉ុប២ទៀត ដូចជា ស៊ែប៊ីនិងហុងគ្រី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រធានាធិបតី ចិន ហោះទៅដល់ បារាំង ត្រៀមពិភាក្សារឿងក្ដៅៗលើពិភពលោកជាមួយលោក ម៉ាក្រុង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?