ព័ត៌មានអន្ដរជាតិ
ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរភ្លាម រុស្ស៊ី គំរាមសងសឹកអង់គ្លេស ភ្លែត
កាលពីថ្ងៃចន្ទទី៦ខែឧសភា ប្រធានាធិបតីរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ ប៉ុន្តែមិនទាន់បញ្ជាក់ពេលវេលាច្បាស់ឡើយ ហើយនៅថ្ងៃដដែលនោះ ទីក្រុងមូស្គូ ក៏បានគំរាមសងសឹកគោលដៅអង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងណាក៏ដោយ ប្រសិនបើទីក្រុងកៀវ ប្រើអាវុធផ្តល់ឲ្យដោយទីក្រុងឡុងដ៍ បើកការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីមែន។ នេះបើតាមសេចក្តីរាយការណ៍របស់ RT។

ពាក់ព័ន្ធសមយុទ្ធនុយក្លេអ៊ែរ លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តនេះ ដើម្បីគំរាមលោកខាងលិច ជាពិសេសអង្គការណាតូតែម្តង ព្រោះប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរទាល់តែសោះ។
យោងតាមក្រសួងការបរទេសរុស្ស៊ី ចំណាត់ការនេះគឺដើម្បីឆ្លើយតបទៅនឹងនយោបាយល្មោភអំណាចរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងរុស្ស៊ី។ អ្នកគាំទ្រផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកៀវ តែងប្រកាសដោយបើកចំហនូវការគាំទ្ររបស់ពួកគេចំពោះ អំពើភេរវកម្ម របស់អ៊ុយក្រែន និងរួមចំណែកដោយផ្ទាល់ដល់ការវាយប្រហារបែបនេះ ពិសេសតាមរយៈការបន្តផ្គត់ផ្គង់អាវុធលោកខាងលិចដ៏មានឥទ្ធិពលបំផុត ទៅឲ្យអ៊ុយក្រែន។

សមយុទ្ធនេះក៏ដើម្បីបង្ហាញជាការថ្កោលទោសរបស់ទីក្រុងមូស្គូ ចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ពាក់ព័ន្ធការដាក់ពង្រាយកងទ័ពណាតូ ទៅអ៊ុយក្រែនផងដែរ។
ម្យ៉ាងវិញទៀត សមយុទ្ធនេះ នឹងធ្វើឡើងដើម្បីគំរាមដល់ចក្រភពអង់គ្លេស ដែលកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសលោក David Cameron ហ៊ានចេញមុខដោយបើកចំហ ធានាអះអាងឲ្យលោក Volodymyr Zelensky ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងទឹកដីរុស្ស៊ីបានទៀតផង។

ពាក់ព័ន្ធរឿងនេះ ទីក្រុងមូស្គូ បានប្រកាសសងសឹកប្រឆាំងគោលដៅរបស់អង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត ប្រសិនបើទីក្រុងកៀវ ហ៊ានយកមីស៊ីលដែលផ្តល់ដោយចក្រភពអង់គ្លេស ទៅវាយប្រហារលើទឹកដីរុស្ស៊ីមែន។
ឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងមូស្គូលោក Nigel Casey ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការកត់សម្គាល់របស់លោក Cameron ដើម្បីព្រមានថា បើអ៊ុយក្រែន ហ៊ានធ្វើអ៊ីចឹងមែន រុស្ស៊ីនឹងសងសឹកវិញ ដោយអាចបាញ់លើទីតាំងនិងឧបករណ៍យោធារបស់អង់គ្លេសនៅលើទឹកដីអ៊ុយក្រែន ឬកន្លែងផ្សេងហួសពីនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ