ព័ត៌មានអន្ដរជាតិ
ករណីពុលនំប៉័ងសាច់នៅ វៀតណាម កើនមនុស្សដល់ទៅ ៥៦០ នាក់
យ៉ាងហោចណាស់មនុស្សចំនួន ៥៦០ នាក់ត្រូវបានចូលសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីរកឃើញថា ពួកគេសុទ្ទតែមានរោគសញ្ញានៃការពុលអាហារ ក្រោយទិញនំប៉័ងដាក់សាច់ នៅភោជនីយដ្ឋានមួយក្នុងខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយពី vnexpress កាលពីថ្ងៃទី០៦ ខែមេសា។
យោងតាមអាជ្ញាធរក្រុង Long Khanh បានបញ្ចាក់ឲ្យដឹងថា ក្នុងចំណោមអ្នកដែលមានជំងឺដែលទទួលទាននំប៉័ងសាច់នៅភោជនីយដ្ឋាន Bang កាលពីថ្ងៃទី ៣០ ខែមេសា មានចំនួនដល់ទៅ ៥៦០ នាក់ហើយ និងត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ ខណៈដែលអ្នកផ្សេងទៀតមានរោគសញ្ញាស្រាល ប៉ុន្តែពួកគេទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងវិលត្រឡប់ទៅផ្ទះវិញ។
ក្នុងចំណោមអ្នករងគ្រោះមាន ១២ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជាង ២០០ នាក់មានសភាពស្រាលនិងត្រូវគ្រូពេទ្យចេញវជ្ជបញ្ជាឲ្យវិលទៅកាន់លំនៅឋានវិញរៀងៗខ្លួន។ ករណីធ្ងន់ធ្ងរបំផុតគឺក្មេងប្រុសអាយុ៦ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារលេខ ១ ក្នុងទីក្រុងហូជីមិញ ដែលមានព្រំប្រទល់ជាប់ខេត្តដុងណៃ។
កុមាររូបនេះនៅតែស្ថិតក្នុងសន្លប់យ៉ាងយូរ ជាមួយនឹងការបញ្ចេញទឹកនោមតិចតួច ហើយបន្តទទួលម៉ាស៊ីនខ្យល់ និងការលាងឈាម។ ក្មេងបានហូពនំប៉័ងសាច់នៅថ្ងៃទី៣០ មេសា ហើយថ្ងៃបន្ទាប់ ស្រាប់តែក្អួតនិងមានលាមករឹង ប៉ុន្តែមិនត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗទេ ។ លុះដល់ថ្ងៃទី២ ខែឧសភា ក្មេងក្អួតច្រើនរហូតដល់ប្រកាច់ ទើបប្រញាប់បញ្ជូនទៅមន្ទីរពេទ្យទូទៅ Long Khanh ក្នុងស្ថានភាពសន្លប់ ក្រហាយភ្នែក និងគាំងបេះដូង។
ករណីធ្ងន់ធ្ងរទី២ គឺក្មេងប្រុសអាយុ៧ឆ្នាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារ Dong Nai ដែលសុខភាពមានភាពប្រសើរឡើង។ អ្នកជំងឺបង្ហាញការក្អក ហើយអាចបើកភ្នែកម្តងម្កាល។ ករណីធ្ងន់ធ្ងរផ្សេងទៀតមានស្ថេរភាពបណ្តោះអាសន្នតែប៉ុណ្ណោះ។
លោក Le Quang Trung ប្រធាននាយកដ្ឋានសុខភាព Dong Nai បាននិយាយកាលពីថ្ងៃអាទិត្យថា លទ្ធផលតេស្តឈាមពីកុមារបីនាក់ដែលមានជំងឺធ្ងន់ធ្ងរបង្ហាញថា មានការឆ្លងមេរោគ E. coli ។ បាក់តេរីនេះច្រើនតែលេចឡើងក្នុងផលិតផលស្រស់ៗ សាច់គោ ទឹកដោះគោស្រស់ ទឹកផ្លែឈើ ឈីស ផ្លែឈើស្រស់ និងបន្លែឆៅ។ រោគសញ្ញានៃការឆ្លងមេរោគ E. coli ជាធម្មតារួមមាន ចង្អោរ និងក្អួត និងរាគ។
ថ្វីបើយ៉ាងណាក៏ដោយ ភោជនីយដ្ឋាន Bang banh mi នៅផ្លូវ Tran Quang Dieu នៃ Long Khanh លក់បាន ១,១០០ នំ កាលពីថ្ងៃទី ៣០ ខែមេសា។ នៅថ្ងៃបន្ទាប់ អតិថិជនជាច្រើនរបស់ខ្លួនមានរោគសញ្ញាពុលអាហារដូចជា ក្អួត រាគ ក្តៅខ្លួន និងឈឺពោះ។ ចំនួនករណីបានបន្តកើនឡើងចាប់តាំងពីពេលនោះមក ខណៈដែលម្ចាស់ហាងអាហារដែលបានបើកជាងមួយទសវត្សរ៍មកហើយនោះនិយាយថា គ្រឿងផ្សំត្រូវបានទិញពីអ្នកលក់រាយជុំវិញទីក្រុង ហើយមិនមានកិច្ចសន្យាទេ។
យ៉ាងណាមិញ ភោជនីយដ្ឋានត្រូវបានផ្អាកសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត។ ការត្រួតពិនិត្យបឋមបានបង្ហាញថា វាមិនស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។ ប៉ូលិសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការពុលអាហារនេះ។ ប៉ុន្តែមនុស្សជាច្រើនបានសន្មត់ថា វាគឺជាកម្ដៅដែលបណ្តាលឲ្យសារធាតុផ្សំត្រូវខូច បង្កើតលក្ខខណ្ឌបាក់តេរីលូតលាស់ និងរីករាលដាលបែបនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្ស ៣២៨ នាក់ ពុលនំប៉័ងដាក់សាច់ ដែលទិញពីភោជនីយដ្ឋានតែមួយនៅ វៀតណាម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ