ព័ត៌មានអន្ដរជាតិ
CEO ក្រុមហ៊ុនឱសថ Pfizer ថា មហារីកជាជំងឺកូវីដថ្មីរបស់ពិភពលោក
បច្ចុប្បន្នជំងឺមហារីកបានក្លាយខ្លួនទៅជាមេរោគកូវីដថ្មី បន្ទាប់ពីការព្យាបាលជំងឺមួយនេះកំពុងមានទីផ្សារ ខណៈរោគរាតត្បាតកូវីដ ១៩ ហាក់សាបរលាប ស្របពេលដែលតម្រូវការវ៉ាក់សាំង និងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដលើសកលលោកក៏ធ្លាក់ចុះជាលំដាប់ ។ នេះបើយោងតាមការលើកឡើងពីសំណាក់ CEO ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer លោក Albert Bourla និងចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ ។

CEO របស់ក្រុមហ៊ុន Pfizer រូបនេះបានលើកឡើងថា “មហារីកកំពុងប្រែមុខមាត់ជាជំងឺកូវីដថ្មី ដូច្នេះវាក៏ជាបញ្ហាមួយទៀតសម្រាប់យើងក្នុងការរិះរកការផលិតវ៉ាក់សាំង និងថ្នាំគ្រាប់សម្រាប់ការព្យាបាលជំងឺមួយនេះ ដោយសារតែយើងធ្លាប់ជោគជ័យជួយសង្គ្រោះពិភពលោកពីកូវីដម្ដងរួចទៅហើយ ហើយក្រុមហ៊ុនក៏ធ្លាប់បានប្រកាសពីចិត្តគំនិតឆ្ពោះទៅរកការព្យាបាលជំងឺមហារីកតាំងតែពីចុងឆ្នាំ ២០២៣ មកម្ល៉េះផងដែរ” ។
លោក Bourla បញ្ជាក់ទៀតថា បច្ចុប្បន្នេះ គ្មានអ្វីធ្វើឲ្យមនុស្សទូទាំងពិភពលោកភ័យខ្លាចជាងជំងឺមហារីកនោះទេ ហើយបើវាផ្ទុះរាលដាលខ្លាំងឡើងៗមែននោះវានឹងប៉ះពាល់ដល់មនុស្សគ្រប់គ្នា ។ ខ្ញុំសង្ឃឹមថា យើងនឹងទទួលបានជោគជ័យក្នុងបេសកកម្មផលិតឱសថព្យាបាលជំងឺមួយនេះ ហើយខ្ញុំមានសុទិដ្ឋិនិយមថា រយៈពេល ១០ ឆ្នាំខាងមុខ យើងនឹងមើលឃើញមានការវិវត្តគួរឲ្យកត់សម្គាល់ពីប្រសិទ្ធភាពនៃឱសថមួយនេះ” ។

ជាក់ស្ដែងក្រុមហ៊ុន Pfizer កំពុងប្រែចិត្តលែងចង់ផលិតវ៉ាក់សាំង ក៏ដូចជាថ្នាំគ្រាប់ព្យាបាលកូវីដទៅហើយ ហើយងាកទៅរកការបង្កើនប្រសិទ្ធភាពនៃការផលិតវ៉ាក់សាំង ក៏ដូចជាថ្នាំគ្រាប់ព្យាបាលជំងឺមហារីក បើទោះបីជារោគរាតត្បាតកូវីដ ១៩ ជួយឲ្យក្រុមហ៊ុនឱសថយក្សអាមេរិកមួយនេះកើបប្រាក់ចំណូលបានយ៉ាងសម្បើមក៏ដោយ ។
នៅចុងឆ្នាំ ២០២៣ ក្រុមហ៊ុន Pfizer បានជះលុយ ៤៣ ពាន់លានដុល្លារក្នុងការទិញយកក្រុមហ៊ុន Seagen ជាក្រុមហ៊ុនដែលមានជំនាញឯកទេសលើការផលិតថ្នាំ Adcetris ដើម្បីព្យាបាលជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីក Hodgkin ដែលជាមហារីកទាំងទងនឹងកោសិកាឈាមស ហើយបើយោងតាមគេហទំព័រ drug.com បានចុះផ្សាយថា ថ្នាំនេះមានតម្លៃជិត ១២ ដុល្លារសម្រាប់កម្រិត ៥០ មិល្លីក្រាម ។

ចំណែកថ្នាំមួយប្រភេទទៀតដែលកំពុងមាននៅក្នុងដៃក្រុមហ៊ុន Pfizer ហើយរំពឹងនឹងអាចព្យាបាលជំងឺមហារីកបានដែរនោះគឺមានឈ្មោះ Padcev ។ ថ្នាំនេះត្រូវបានក្រុមហ៊ុនប្រើដើម្បីព្យាបាលជំងឺមហារីកប្លោកនោម ហើយចាប់តាំងពីវាបង្ហាញប្រសិទ្ធភាពដ៏គួរឲ្យភ្ញាក់ផ្អើលរួចមក ថ្នាំនេះលក់ដាច់រហូតដល់ ១៦៤ ភាគរយឯណោះ បើទោះបីជាវាមានតម្លៃ ៤,៤៤៦ ដុល្លារសម្រាប់កម្រិត ៣០ មិល្លីក្រាមក៏ដោយ ។
គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុម Pfizer បានប្រកាសគម្រោងផលិតថ្នាំព្យាបាលជំងឺមហារីកយ៉ាងតិច ៨ ប្រភេទនៅត្រឹមឆ្នាំ ២០៣០ ខណៈគ្រាន់តែក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនឱសថយក្សអាមេរិកមួយនេះកើបចំណូលបានពីការលក់សរុបមានទំហំទៅដល់ ១៥៧ ពាន់លានដុល្លារឯណោះ ក្នុងនោះវ៉ាក់សាំងចាក់ការពារកូវីដរកបាន ៣៧.៨ ពាន់លានដុល្លារ ឯថ្នាំគ្រាប់ព្យាបាលកូវីដឈ្មោះ Paxlovid ទទួលបាន ១៨.៩ ពាន់លានដុល្លារ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ប្រធានាធិបតី ចិន ហោះទៅដល់ បារាំង ត្រៀមពិភាក្សារឿងក្ដៅៗលើពិភព លោកជាមួយលោក ម៉ាក្រុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ