ព័ត៌មានអន្ដរជាតិ
លោក Macron បញ្ជាក់ច្បាស់ៗថា បារាំង មិនចង់ប៉ះរលាកភ្លើងសង្គ្រាមជាមួយ រុស្ស៊ី ឡើយ
“យើងមិនធ្វើសង្គ្រាមជាមួយប្រទេស ឬប្រជាជនរុស្ស៊ីជាដាច់ខាត ហើយយើងក៏មិនមានចេតនាផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលទីក្រុងមូស្គូនោះដែរ” ។ នេះជាការលើកឡើងរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី៦ ខែឧសភាកន្លងទៅ ។

ថ្លែងចេញពីវិមាន Elysee នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃចន្ទ, លោក Macron បញ្ជាក់បន្ថែមថា “បារាំងមិនចង់ប៉ះរលាកភ្លើងសង្គ្រាមជាមួយរុស្ស៊ីនោះទេ ប៉ុន្តែបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) ក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់អ៊ុយក្រែនផងដែរ នៅពេលដែលរដ្ឋាភិបាលទីក្រុងកៀវត្រូវការយើង” ។
បើទោះជាយ៉ាងនេះក្ដី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទំនាក់ទំនងបារាំង និងរុស្ស៊ីកាន់តែដាំក្បាលចុះក្រោម ដោយសាររដ្ឋាភិបាលទីក្រុងប៉ារីសបានបង្កើនកិច្ចគាំទ្ររបស់ខ្លួនចំពោះអ៊ុយក្រែន ។ ជាក់ស្ដែងកាលពីសប្តាហ៍មុន លោក Macron មិនបានទាត់ចោលការបញ្ជូនទាហានទៅកាន់ទីក្រុងកៀវនោះទេ ប្រសិនបើអ្នកចម្បាំងរុស្ស៊ីវាយបំបែកខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត រុស្ស៊ីក៏បានព្រមានទៅបារាំងវិញផងដែរថានឹងប៉ះរលាកមហន្តរាយធ្ងន់ធ្ងរ ប្រសិនបើហ៊ានសម្រេចចិត្តធ្វើរឿងដ៏ឆ្កួតលីលានេះ ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានចេញការរិះគន់មិនសំចៃមាត់ទៅសមភាគីបារាំង បើហ៊ានបញ្ជូនកម្លាំងទ័ពអ៊ុយក្រែនមែននោះ វានឹងទាញឲ្យស្ថានការណ៍កាន់តែពុះកញ្ជ្រោល និងអាចឈានដល់ការផ្ទុះសង្គ្រាមខ្នាតធំទៀតផង ។
ស្របពេលជាមួយគ្នានេះ រុស្ស៊ីតែងគ្រហឹមជារឿយៗថានឹងចាត់ទុកកងទ័ពលោកខាងលិច និងប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយបរទេសនៅលើទឹកដីអ៊ុយក្រែន គឺជាគោលដៅកម្ទេចស្របច្បាប់ ហើយជាក់ស្ដែងកាលពីពេលថ្មីៗនេះ កងកម្លាំងទីក្រុងមូស្គូបានបើកការវាយប្រហារដោយមីស៊ីល និងកាំភ្លើងធំទៅលើរថភ្លើងមួយគ្រឿងដែលសង្ស័យថាដឹកសម្ភារៈយោធារបស់អង្គការណាតូទៅឲ្យទីក្រុងកៀវ ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលជាង ២ ឆ្នាំហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymyr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ សារព័ត៌មានធំៗលើពិភពលោក បង្ហាញគោលដៅសំខាន់ នៃដំណើររបស់លោក Xi ទៅអឺរ៉ុប លើកនេះ

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?