ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនផលិតស្រា អូស្ត្រាលី មានសង្ឃឹមឡើងវិញ ក្រោយ ចិន ដកពន្ធ
ក្រុមហ៊ុនផលិតស្រានៅទូទាំងប្រទេសអូស្ត្រាលីមានសង្ឃឹមឡើងវិញ បន្ទាប់ពីមានការប្រទាំងប្រទើសអស់រយៈកាល ៣ ឆ្នាំ ខណៈពេលដែលប្រទេសចិនបានដាក់ពន្ធលើការនាំចូលស្រារបស់អូស្ត្រាលីរហូតដល់ ២១៨ ភាគរយឯណោះ ចាប់តាំងពីឆ្នាំ ២០២០ មក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ ខែឧសភានេះ ។

ឧស្សាហកម្មនេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារប្រហែលមួយភាគបីនៃស្រាអូស្ត្រាលីបាននាំទៅប្រទេសចិន ដែលជាទីផ្សារធំបំផុត ប៉ុន្តែប្រទេសចិនកាលពីចុងខែមីនាបានលុបចោលពន្ធគយ ដោយបញ្ចប់ការយកពន្ធរយៈពេល ៣ ឆ្នាំ និងផ្តល់ការបន្ធូរបន្ថយដែលរង់ចាំជាយូរមកហើយដល់អ្នកផលិតស្រាអូស្ត្រាលី ។
ទោះបីជាយ៉ាងណា ឥឡូវនេះ ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងបញ្ហាតម្លៃស្រាដែលរក្សាទុកក្នុងស្តុកមិនទាន់លក់ចេញប្រមាណជា ៣ ពាន់ដប ដោយសារភាគច្រើននៃទីផ្សារទាំងនោះតូចជាងទីផ្សារប្រទេសចិន ។

ទំនាក់ទំនងការទូតរបស់អូស្ត្រាលីជាមួយចិនមានភាពតានតឹង ចាប់តាំងពីទីក្រុងកង់បេរ៉ាបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីប្រភពដើមនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២០ ។ ដោយសារតែបញ្ហានេះហើយទើបធ្វើឲ្យចិនក្ដៅស្លឹកត្រចៀក ហើយបន្ទាប់មកបានដាក់ពន្ធលើការនាំចូលទំនិញរបស់អូស្ត្រាលីរួមមាន ធ្យូងថ្ម ឈើ គ្រាប់ធញ្ញជាតិ បង្កង និងស្រា ។
គួរបញ្ជាក់ថា ប្រទេសចិនមាន ២៦ ភាគរយនៃការធ្វើពាណិជ្ជកម្មទំនិញ និងសេវាកម្មសរុបរបស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ ។ ពាណិជ្ជកម្មទ្វេភាគីសម្រាប់រយៈពេលនេះមានចំនួន ៣១៦,៩ ពាន់លានដុល្លារអូស្ត្រាលី ដែលស្មើនឹង ២១០ ពាន់លានដុល្លារអាមេរិក ។
ពាក់ព័ន្ធនឹងការដកពន្ធនេះដែរ ធ្វើឲ្យអ្នកផលិតស្រាអូស្ត្រាលីជាច្រើនសប្បាយចិត្ត ហើយមានបំណងចង់បើកអាជីវកម្មរបស់ខ្លួនឡើងវិញ ទោះបីជាយ៉ាងណាក៏មិនមានន័យថា ពាណិជ្ជកម្មនឹងវិលមករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗនេះនោះទេ ៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង