ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Ambani គ្រោងប្រារព្ធមង្គលការកូនពៅនៅវិមាន អង់គ្លេស ដែលទិញក្នុងតម្លៃ ៧៩ លានដុល្លារ
យោងតាមគេហទំព័រ Harper’s Bazaar Arabia បានបញ្ចាក់ថា ពិធីមង្គលការរបស់កូនប្រុសមហាសេដ្ឋី Mukesh Ambani គឺអ្នកស្នងមរតករបស់ Anant Ambani និងគូដណ្តឹង Radhika Merchant គ្រោងធ្វើឡើងនៅថ្ងៃទី ១២ ខែកក្កដា ក្នុងសួនច្បារ Stoke Park Estate នៃទីក្រុង Buckinghamshire ដែលជាទីតាំងប្រវត្តិសាស្ត្រមួយស្ថិតនៅក្នុងទីជនបទនៃប្រទេសអង់គ្លេស។
ក្នុងនោះផងដែរ ទស្សនាវដ្ដី Forbes បានរាយការណ៍ថាសេដ្ឋីឥណ្ឌាបានទិញអចលនទ្រព្យនេះក្នុងតម្លៃ ៧៩ លានដុល្លារក្នុងឆ្នាំ ២០២១។ វាមានទីតាំងស្ថិតនៅចម្ងាយ ៣៥ នាទីពីទីក្រុងឡុងដ៍ អចលនទ្រព្យដ៏ប្រណិតទំហំ ៣០០ហិចតានេះ មានរុក្ខជាតិបៃតងខៀវស្រងាត់ ទីលានវាយកូនហ្គោល និងសណ្ឋាគារដ៏សំបូរបែបលាយឡំគ្នា។

Anant និង Radhika បានប្រារព្ធពិធី Pre-Wedding របស់ពួកគេ កាលពីពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៣ ខែមីនា នៅទីក្រុង Jamnagar ប្រទេសឥណ្ឌា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការសំដែងរបស់សិល្បករ Barbadian pop និង R&B Rihanna ដែលគ្រួសារ Ambani បានចំណាយប្រាក់ចំនួន ៥លានផោន (៦.៣ លានដុល្លារអាមេរិក) ។ ការចំណាយសរុបសម្រាប់ការប្រារព្ធពិធីដ៏ខ្ជះខ្ជាយត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១២០ លានផោន (ប្រហែល ១៥១.៩ លានដុល្លារអាមេរិក) សម្រាប់កូនប្រុសសំណព្វចិត្ត។
លើសពីនេះទៀតដែរ ភ្ញៀវកិត្តិយសនៅក្នុងព្រឹត្តិការណ៍នេះរួមមានប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងកូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump គឺ Ivanka ។
យ៉ាងណាមិញ មិនមែនជារឿងចម្លែកនោះទេ មហាសេដ្ឋី Mukesh Ambani ហ៊ានចាយប្រាក់ច្រើនសន្ធឹកនិងស្វែងរកទីតាំងពិសេសៗសម្រាប់ប្រារព្ធពិធីមង្គលការឲ្យកូនប្រុសពៅប្រចាំគ្រួសារ។ យោងតាមទស្សនាវដ្តី Forbes កាលពីថ្ងៃទី ០៦ ខែឧសភា ទ្រព្យសម្បត្តិរបស់លោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១១៣ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដែលមានបំផុតនៅអាស៊ី និងជាអ្នកមានបំផុតទី១១ នៅលើពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិមានសេដ្ឋីកាស៊ីណូ ហុងកុង ធ្លាប់រស់ជាមួយភរិយាទីមួយ ដាក់លក់តម្លៃ ៣៨៣លានដុល្លារ ក្នុងន័យចែកទ្រព្យ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?