Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយយកបានច្រកព្រំដែន Rafah ទាំងស្រុង

បានផុស

នៅ

យោងតាមសេចក្តីប្រកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងចេញផ្សាយដោយ CNN បានឲ្យដឹងនៅថ្ងៃអង្គារទី៧ខែឧសភាថា កងទ័ពរបស់ខ្លួន បានបញ្ជូនកងរថក្រោះទៅវាយដណ្តើមការកាន់កាប់ច្រកព្រំដែន Rafah ស្ថិតនៅខាងតំបន់ហ្គាហ្សា បានទាំងស្រុងហើយ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាច្រកព្រំដែនតែមួយគត់ រវាងតំបន់ហ្គាហ្សានិងប្រទេសអេហ្ស៊ីប ហើយជាច្រកចូលដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌ ឆ្ពោះទៅកាន់តំបន់ប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធ។

មន្ត្រី IDF និយាយថា “ប្រតិបត្តិការយោធានៅច្រកឆ្លងកាត់កំពុងបន្ត។ ​យើង​មាន​កម្លាំង​ពិសេស​កំពុងគ្រប់គ្រងនិងត្រួតពិនិត្យការ​ឆ្លង​កាត់ ហើយនោះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើងនៅច្រកព្រំដែន Rafah”។  ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីខាងលើ​បាន​បដិសេធ បញ្ជាក់​ថា​តើ​ទាហាន​អ៊ីស្រាអែល​នឹង​គ្រប់គ្រង​ច្រកព្រំដែននោះ យូរប៉ុនណា។

(រូបថត៖ AP)

ពាក់ព័ន្ធការវាយប្រហារនៅទីក្រុង Rafah នេះដែរ, កងទ័ពអ៊ីស្រាអែល អះអាងថា ខ្លួនបានសម្លាប់សកម្មប្រយុទ្ធហាម៉ាស ចំនួន២០នាក់ នាពេលរាត្រី នៅក្នុងប្រតិបត្តិការបោសសម្អាតភេរវករ ហើយថែមទាំងបញ្ជាក់ទៀតថា ច្រកព្រំដែន Rafah ត្រូវបានប្រើក្នុងគោលបំណងភេរវកម្ម។

រឿងនេះកើតឡើង ចំពេលក្រុមហាម៉ាស ប្រកាសយល់ព្រមលើបទឈប់បាញ់ដែលដាក់ចេញដោយអ្នកសម្រុះសម្រួលអេហ្ស៊ីបនិងកាតា។

(រូបថត៖ Flickr)

មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdul Rahman Al Thani និងរដ្ឋមន្ត្រីចារកម្មអេហ្ស៊ីប Abbas Kamel ដោយជូនដំណឹងដល់ថ្នាក់ដឹកនាំទាំងពីរ អំពីការឯកភាពរបស់ចលនាហាម៉ាស ចំពោះសំណើទាក់ទងនឹងកិច្ចព្រមព្រៀងឈប់បាញ់នេះ។

យ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃសំណើខាងលើ មិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ប៉ុន្តែគេដឹងថា កន្លងមក ក្រុមហាម៉ាស បានទាមទារឲ្យមានបទឈប់បាញ់លក្ខណៈអចិន្ត្រៃយ៍ ហើយលក្ខខណ្ឌក៏រួមបញ្ចូលទាំងការតម្រូវឲ្យដកកងទ័ពអ៊ីស្រាអែលទាំងអស់ចេញពីតំបន់ប៉ាឡេស្ទីនផងដែរ។

មេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh (រូបថត៖ AFP)

ទោះបែបនេះក្តី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធធានាចំពោះលក្ខខណ្ឌទាំងនេះ ដោយព្រមានកាលពីសប្តាហ៍មុនថា អ៊ីស្រាអែលនឹងមិនអនុញ្ញាតឲ្យក្រុមហាម៉ាស បន្តកាន់អំណាចនៅហ្គាហ្សាឡើយ។

សូមបញ្ជក់ជាថ្មី ក្រុមហាម៉ាស បានសម្រុកចូលវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពី​ថ្ងៃ​ទី​៧ ខែ​តុលាឆ្នាំ២០២៣ ​ដោយសម្លាប់មនុស្សយ៉ាងតិច ១ ២០០ នាក់ និង ២៥០ នាក់​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង។ ជាការសងសឹក អ៊ីស្រាអែលក៏ផ្តើមវាយប្រហារតាមអាកាស និងជើងគោក ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ៣៤ ៥៦៨ នាក់ ខណៈ ៧៧ ៧៦៥ នាក់ផ្សេងទៀតរងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ីស្រាអែល បើកការវាយលុកនៅ Rafah ហើយ ទោះក្រុមហាម៉ាស យល់ព្រមឈប់បាញ់ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទីutes មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៥ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម