Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និង​សមាជិក EU ភាគច្រើន នាំ​គ្នា​ធ្វើ​ពហិការ​​មិន​ចូលរួម​ថ្ងៃ​​​កាន់​តំណែង ពូទីន

បានផុស

នៅ

ថ្ងៃ​ស្បថ​​ចូល​ឡើង​កាន់​តំណែង​របស់​លោក វ៉ា្លឌឺមៀ ពូទីន ធ្វើ​ជា​​មេ​ដឹក​នាំ​ប្រទេស​រុស្ស៊ី​ជា​លើក​ទី​៥ នា​រសៀល​ថ្ងៃ​ទី​៧ ខែ​ឧសភា នេះ នឹង​មិន​មាន​វត្តមាន​​បេសកជន​​​របស់​សហរដ្ឋ​អាមេរិក និង​បណ្ដា​សមាជិក​សហ​ភាព​អឺរ៉ុប​ភាគ​ច្រើននោះ​ទេ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាន​ឈ្នះ​ការ​បោះឆ្នោត​កាល​ពី​ខែ​មីនា​កន្លង​ទៅ ជាមួយ​សម្លេង​អ្នក​គាំទ្រ​ចំនួន ៨៧,២៨%។ យ៉ាង​ណា​មិញ ក្រុម​អ្នក​រិះគន់ បាន​និយាយ​ថា ការ​បោះឆ្នោត​នេះ​​ខ្វះ​ភាព​ស្រប​ច្បាប់​តាម​លទ្ធិប្រជាធិបតេយ្យ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិកលោក Matthew Miller បាន​ប្រាប់​ថា “យើង​នឹង​មិន​មាន​អ្នក​​តំណាង​នៅ​ក្នុង​ថ្ងៃ​ស្បថ​ឡើង​កាន់​តំណែង​របស់​គាត់​ទេ (ពូទីន)។ យើង​ប្រាកដ​ណាស់​​មិន​ចាត់​ទុក​​ការ​បោះ​ឆ្នោត​នោះ​​សេរី​និង​យុត្តិធម៌​ទេ ប៉ុន្តែ​​គាត់​នៅ​​តែ​ជា​​ប្រធានាធិបតី​រុស្ស៊ី​ ហើយ​គាត់​នឹង​បន្ត​​តំណែង​ក្នុង​មុខងារ​នេះ​​ដដែល​ទៀត”។​​

ដោយ​ឡែក​ចំពោះ​ចក្រភព​អង់គ្លេស កាណាដា និង​បណ្ដា​ប្រទេស​សហភាព​អឺរ៉ុប​ភាគ​ច្រើន បាន​ឆ្លើយ​ប្រាប់​សារព័ត៌មាន Reuters ដូច​ៗ​គ្នា​ដែរ​ថា ពួក​គេ​នឹង​មិន​បញ្ជូន​មន្ត្រី​រូប​ណា​មួយ​ទៅ​កាន់​ពិធី​ឡើង​​កាន់​តំណែង​របស់​លោក ពូទីន ដាច់​ខាត។

បន្ថែម​ពី​នេះ​ទៀត រដ្ឋ​បាល់ទិក​ចំនួន​៣ ​មាន​ដូចជា អេស្ដូនី ឡាវីយ៉ា និង​លីទុយអានី បាន​ដក​​ឯកអគ្គរដ្ឋទូត​របស់​ពួក​គេ​ត្រឡប់​មក​ពី​ក្រុង​ម៉ូស្គូ​វិញ ហើយ​ក៏​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​ថ្ងៃ​ពិសេស​របស់​រុស្ស៊ី​ដែរ។

ចំណែក​​ឯ​ខាង​ក្រសួង​កិច្ចការ​បរទេស​អ៊ុយក្រែន​វិញ ក៏​បាន​ថ្លែង​ថា “អ៊ុយក្រែន​មើល​ឃើញ​ថា គ្មាន​ហេតុផល​ផ្លូវ​ច្បាប់​ក្នុង​ការ​ទទួល​ស្គាល់​គាត់​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ និង​ស្រប​ច្បាប់​នៃ​សហព័ន្ធ​រុស្ស៊ី​ឡើយ”។

ផ្ទុយ​ពី​ការ​ធ្វើ​ពហិការ​ខាង​លើ សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា ប្រទេស​បារាំង ហុងគ្រី និង​ស្លូវ៉ាគី ទំនង​​ជា​អាច​បញ្ជូន​តំណាង​ខ្លួន​​ឲ្យ​ទៅ​ចូលរួម​នៅ​រុស្ស៊ី។ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា លោក Emmanuel Macron បាន​​និយាយ​ថា “យើង​មិន​​ធ្វើ​​សង្គ្រាម​ជាមួយ​រុស្ស៊ី ឬ​ក៏​ប្រជាជន​រុស្ស៊ី​ទេ ហើយ​យើង​​ក៏​គ្មាន​​បំណង​ចង់​មាន​ការ​ផ្លាស់ប្ដូរ​របប​នៅ​ក្នុង​ក្រុង​ម៉ូស្គូ​ដែរ”៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៨ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៩ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម