ព័ត៌មានអន្ដរជាតិ
ចាក់ប្រហារដ៏រន្ធត់ក្នុងមន្ទីរពេទ្យប្រទេសចិន ស្លាប់និងរបួសមនុស្សជាង១០នាក់
តាមសេចក្តីរាយការណ៍របស់ Xinhua, មានហេតុការណ៍ចាក់ប្រហារដ៏រន្ធត់មួយ នៅមន្ទីរពេទ្យ នៃខេត្តយូណាន ភាគនិរតីប្រទេសចិន ខណៈរបាយការណ៍បឋមបង្ហាញថា មានមនុស្សស្លាប់និងរបួសជាង១០នាក់។

យោងតាមមន្ត្រីមូលដ្ឋាន, ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ១:២០ នាទីរសៀល ក្នុងមន្ទីរពេទ្យនៅតំបន់ Zhenxiong។
វីដេអូដែលគេបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញមនុស្សរត់ប្រសាចពេញមន្ទីរពេទ្យ ខណៈមូលហេតុនៅមិនទាន់ត្រូវបានគេដឹងនៅឡើយ។

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយពេលនេះ សមត្ថកិច្ចកំពុងប្រមូលព័ស្តុតាងនៅកន្លែង កើតហេតុ។
ភ្លាមៗក្រោយកើតហេតុ មិនមានការបញ្ចេញព័ត៌មានក្បោះក្បាយជាងនេះទេ ហើយរឿងរ៉ាវលម្អិតនឹងមានការផ្សាយជូននាពេលក្រោយ។
សូមបញ្ជាក់ថា ឧក្រិដ្ឋកម្មហិង្សាទ្រង់ទ្រាយធំបែបនេះ គឺកម្រកើតឡើងណាស់ នៅចិន ព្រោះប្រទេសនេះមានបំរាមតឹងរ៉ឹងមិនឲ្យប្រជាជនកាន់អាវុធ ប៉ុន្តែយ៉ាងណា មានករណីមួយចំនួនកើតឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន ជួបហេតុការណ៍រន្ធត់មួយទៀត

-
សន្តិសុខសង្គម៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?