Connect with us

ព័ត៌មានអន្ដរជាតិ

ថៃទទួលវ៉ាក់សាំងកូវីដពីក្រុមហ៊ុនចិន Sinovac

បានផុស

នៅ

នៅថ្ងៃពុធនេះប្រទេសថៃបានទទួលកញ្ចប់ដំបូងនៃវ៉ាក់សាំងការពារជំងឺកូវីដ ១៩ CoronaVac របស់ក្រុមហ៊ុនចិន Sinovac Biotech ចំនួន ២០០,០០០ ដូស ខណៈដែលប្រទេសនេះនឹងចាប់ផ្តើមចាក់ថ្នាំបង្ការនៅប៉ុន្មានថ្ងៃទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ត្រូវបានគេរំពឹងថានឹងស្ថិតក្នុងចំណោមអ្នកដំបូងគេដែលទទួលការចាក់វ៉ាក់សាំងនៅចុងសប្តាហ៍នេះ ខណៈដូសជាច្រើនផ្សេងទៀតត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខ ។

ថ្លែងនៅឯអាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកកលោក ប្រាយុទ្ធ បាននិយាយថា “សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់វ៉ាក់សាំងនៅខែនេះ និងខែបន្ទាប់ដល់ប្ររទេសថៃ” ។

លោក ប្រាយុទ្ធ បន្តថា “យើងនឹងទទួលបានច្រើនជាងមុននៅពេលដែលយើងផលិតវាបានដូច្នេះវានឹងគ្រប់គ្រាន់ដើម្បីចាក់វ៉ាក់សាំងដល់ប្រជាជននៅក្នុងប្រទេសរបស់យើង” ។

លោកបាននិយាយថា វ៉ាក់សាំងចិននឹងត្រូវការរយៈពេលពីរបីថ្ងៃទៀតដើម្បីត្រៀមសម្រាប់ការចាក់ ខណៈដែលអ្នកណានឹងចាក់វ៉ាក់សាំងមុនគេគឺជារឿងមួយផ្សេងទៀត ។

ប្រទេសថៃរំពឹងថានឹងផ្តល់វ៉ាក់សាំង CoronaVac ចំនួន ១.៨ លានដូសបន្ថែមទៀតនៅក្នុងខែមីនា និងមេសាដល់បុគ្គលិកសុខាភិបាល និងក្រុមដែលមានហានិភ័យ ខណៈរដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជាងពាក់កណ្តាលនៃមនុស្សពេញវ័យនៅឆ្នាំនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២៥,៦៩២ ករណី និងមានអ្នកស្លាប់ចំនួន ៨៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាស្នើសមភាគីថៃជួយគាំទ្រលទ្ធិប្រជាធិបតេយ្យ

ចុចអាន ៖ ផ្ទុះគ្រាប់បែកក្បែរស្ថានទូតមីយ៉ាន់ម៉ានៅថៃ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម