ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីមីយ៉ាន់ម៉ា ទៅដល់ថៃ រកវិធីគេចចេញពីវិបត្តិក្រោយរដ្ឋប្រហារ
ប្រភពរដ្ឋាភិបាលថៃបានឲ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសដែលតែងតាំងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរតាមយន្តហោះទៅដល់ប្រទេសថៃហើយនៅថ្ងៃពុធនេះ ខណៈបណ្តាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិបត្តិមួយ ដែលបានចាប់ផ្តើមនៅពេលកងទ័ពរបស់ខ្លួនកាន់កាប់អំណាចក្នុងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ។

ប្រភពថៃបាននិយាយថា រដ្ឋមន្រ្តី Wunna Maung Lwin បានទៅដល់សម្រាប់កិច្ចពិភាក្សាស្តីពីកិច្ចប្រឹងប្រែងការទូត របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈអ្នកប្រឆាំងរដ្ឋប្រហារ បានចេញមកប្រមូលផ្តុំគ្នាតាមដងផ្លូវជាថ្មីម្តងទៀត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌូនេស៊ី បាននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែងរកផ្លូវចេញពីវិបត្តិ ដោយមានជំនួយពីសមាជិកអាស៊ាន ប៉ុន្តែផែនការរបស់ប្រទេសនេះហាក់ដូចជាមិនចុះសម្រុង។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ប៉ុន្តែដំណើររបស់លោកស្រីត្រូវលុបចោលវិញ។
នៅសប្តាហ៍នេះ គេឃើញមានការប្រមូលផ្តុំទ្រង់ទ្រាយធំៗនិងការធ្វើកូដកម្មទូទៅ ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារនិងទាមទារឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ថ្វីបើមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើឲ្យមនុស្សស្លាប់ក៏ដោយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ