Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បង្កើត​នាយកដ្ឋាន​ថ្មី ជំរុញ​​ការ​ប្រើប្រាស់​បច្ចេកវិទ្យា AI

បានផុស

នៅ

យោធា​កូរ៉េ​ខាង​ជើង កាល​​ពី​ពេល​ថ្មីៗ​កន្លង​ទៅ បាន​បង្កើត​នូវ​នាយកដ្ឋាន​ថ្មី​មួយ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) សម្រាប់​ការ​ការពារ​ជាតិ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Daily NK នៅ​ថ្ងៃ​ទី​​៧ ខែ​ឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ពី​យោធា​កូរ៉េ​ខាង​ជើង បាន​ប្រាប់​ថា នាយកដ្ឋាន​ថ្មី​នេះ មាន​ឈ្មោះ​ថា “សង្គ្រាម​អេឡិចត្រូនិច និង​បទ​បញ្ជា​ប្រតិបត្តិការ AI (Electronic Warfare and AI Operation Command) ដែល​ត្រូវ​បាន​​បង្កើត​ឡើង​កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ ហើយ​​បាន​ប្រើប្រាស់​ក្រុម​អ្នក​បច្ចេកទេស​ដែល​មាន​សមត្ថភាព​ក្នុង​វិស័យ​ការពារ​ជាតិ និង​វិស័យ​យោធា។

បច្ចុប្បន្ន នាយកដ្ឋាន​នេះ​កំពុង​សម្ងំ​អភិវឌ្ឍ និង​​បង្កើត​​គម្រោង​ប្រព័ន្ធ​គាំទ្រ​សង្គ្រាម​ដោយ​​ផ្អែក​លើ​បច្ចេកវិទ្យា AI ក្រោម​កិច្ច​សហការ​ជាមួយ​​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង លើ​ការ​វិភាគ​ទិន្នន័យ និង​ការ​ធ្វើ​ផែនការ​ប្រតិបត្តិការ​ដោយ​ស្វយ​ប្រវត្តិ​ ឲ្យ​បាន​ត្រឹម​ចុង​ខែ​តុលា​ខាង​មុខ សម្រាប់​ត្រៀម​ប្រើ​នៅ​ក្នុង​សមយុទ្ធ​នៅ​ចុង​ឆ្នាំ​២០២៤​នេះ។ គោល​បំណង​នៃ​គម្រោង​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​បទ​បញ្ជា​​ប្រតិបត្តិការ​របស់​យោធា​ឲ្យ​បាន​រហ័ស ​និង​ត្រឹមត្រូវ អំឡុង​ពេល​មាន​សង្គ្រាម​ផ្ទុះ​ឡើង។

គួរ​រំឭក​ថា សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ KCNA ធ្លាប់​ចុះ​ផ្សាយ​​​​កាល​ពី​​ខែ​មករា​កន្លង​ទៅ​​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​​គ្រោង​នឹង​​ប្រើ​ប្រាស់​ថវិកា​ជាតិ​​ចំនួន ១៥,៩% នៃ​ការ​ចំណាយ​​​ថវិកា​ជាតិ​សរុប​ សម្រាប់​​វិស័យ​ការពារ​ជាតិ​ឆ្នាំ​២០២៤​នេះ។ យ៉ាង​ណា​មិញ តួ​លេខ​ជា​​ចំនួន​ទឹក​ប្រាក់​ជាក់លាក់​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​នោះ​ឡើយ៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៦ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១២ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម