ព័ត៌មានអន្ដរជាតិ
អូស្រ្តាលី មិនអាចទទួលយកសកម្មភាពដែនអាកាសរបស់យោធា ចិន ឡើយ
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese មិនអាចទទួលយកបានទេចំពោះសកម្មភាពរបស់យោធាចិនដែលថាមន្ត្រីការពារជាតិអូស្ត្រាលីបង្កហានិភ័យនៅដែនអាកាសអន្តរជាតិ ខណៈដែលពួកគេចូលរួមក្នុងប្រតិបត្តិការមួយដើម្បីអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) លើកូរ៉េខាងជើង ។

យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៧ ខែឧសភានេះបានឲ្យដឹងថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿងបានបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី ក្នុងអំឡុងពេលការប្រឈមមុខដាក់គ្នាដែលមិនអាចទទួលយកបាននៅលើសមុទ្រលឿង ។
បើយោងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយថា យន្តហោះចម្បាំង J-10 របស់កងទ័ពអាកាសចិន បានទម្លាក់ផ្កាភ្លើងមកពីលើ និងជាច្រើនរយម៉ែត្រនៅពីមុខឧទ្ធម្ភាគចក្រ MH60R Seahawk របស់អូស្ត្រាលីនៅលើផ្លូវហោះហើរក្នុងសមុទ្រលឿង ដែលជាផ្នែកមួយនៃប្រតិបត្តិការដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ។

ពាក់ព័ន្ធនឹងបញ្ហានេះ ចិនមិនទាន់បានឆ្លើយតបជាសាធារណៈចំពោះទៅកាន់តំណាងរបស់អូស្ត្រាលីជុំវិញឧប្បត្តិហេតុនេះនោះទេ ខណៈសាធារណជនអូស្ត្រាលីរំពឹងថានឹងមានការពន្យល់ពីប្រទេសចិនអំពីរឿងរ៉ាវនេះ ស្របពេលដែលយករដ្ឋមន្ត្រីចិនលោក Li Qiang អាចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្ត្រាលីនាខែក្រោយនេះ ។
គួរបញ្ជាក់ថា នេះជាឧបទ្ទវហេតុលើកទី ២ ហើយក្នុងរយៈពេល ៦ ខែ ដែលធ្វើឲ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើងៗដែលកើតចេញពីជម្លោះពាណិជ្ជកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?