Connect with us

ព័ត៌មានអន្ដរជាតិ

TikTok ប្តឹងបកទៅ អាមេរិក វិញថា កំពុងបង្ខំខ្លួនឲ្យលក់កម្មវិធី

បានផុស

នៅ

តាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃអង្គារទី៧ខែឧសភា, ពេលនេះ TikTok បានប្តឹងបកទៅសហរដ្ឋអាមេរិក វិញហើយ ដោយអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បង្ខិតបង្ខំខ្លួនឲ្យលក់កម្មវិធីវីដេអូមានមូលដ្ឋាននៅប្រទេសចិនមួយនេះ បើមិនដូច្នោះទេ នឹងត្រូវប្រឈមការបិទចោលតែម្តង។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែមេសា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់មួយ ដែលទុកពេលឲ្យក្រុមហ៊ុន ByteDance ២៧០ថ្ងៃ ដើម្បីដកទុនចេញពីអាជីវកម្មអាមេរិក ប៉ុន្តែប្រសិនបើមិនគោរពតាម, កម្មវិធី TikTok នឹងត្រូវហាមឃាត់ពីសហរដ្ឋអាមេរិក ទាំងស្រុង។

យ៉ាងណាក្តី នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនសាលាឧទ្ធរណ៍ DC Circuit, TikTok អះអាងថា ច្បាប់នេះគឺរំលោភលើការការពាររដ្ឋធម្មនុញ្ញនៃសេរីភាពនៃការបញ្ចេញមតិ។ ពាក្យបណ្តឹងនោះ ក៏ចោទប្រកាន់ដែរថា “ច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស” គឺជា ការរំលោភសិទ្ធិធ្វើវិសោធនកម្មលើកដំបូង ដែលមិនធ្លាប់មានពីមុនមកសោះ។

(រូបថត៖ X)

នៅក្នុងបណ្តឹងដដែលនោះ TikTok ថែមអះអាងថា “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សភាបានអនុម័តច្បាប់មួយដែលដាក់គំរាមហាមឃាត់ជាអចិន្ត្រៃយ៍ និងទូទាំងប្រទេស ក៏ដូចជារារាំងជនជាតិអាមេរិកគ្រប់រូប ពីការចូលរួមក្នុងសហគមន៍អនឡាញ ដែលមានមនុស្សប្រើជាង១ពាន់លាននាក់នៅទូទាំងពិភពលោក។ ការលើកឡើងពីកង្វល់អំពីសន្តិសុខជាតិ គឺមិនមែនជាហេតុផលល្អគ្រប់គ្រាន់ក្នុងការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ”។

ជម្លោះជាមួយ TikTok បានពុះកញ្ជ្រោលខ្លាំងនៅពេល សមាជិកសភាអាមេរិកមួយចំនួនទទូចថា កម្មវិធីនេះ បានបង្កការគំរាមកំហែងដល់សន្តិសុខជាតិ ដោយសារតែកម្មសិទ្ធិរបស់ចិន ហើយព្យាយាមបង្ខំឲ្យផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុនមេ ByteDance។

(រូបថត៖ CBS)

និយាយរួមទៅ មិនមែនតែសហរដ្ឋអាមេរិកទេ, នៅប្រទេសខ្លះ ក៏បានហាមឃាត់ការប្រើប្រាស់កម្មវិធីនេះ នៅលើទូរស័ព្ទដៃនិងថេបប្លេត របស់មន្ត្រីរដ្ឋាភិបាលផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ កម្មវិធីវីដេអូខ្លីនេះអះអាងថា ការចោទប្រកាន់ទាំងអម្បាលម៉ានខាងលើ គឺមិនមានមូលដ្ឋានច្បាស់លាស់ឡើយ ហើយនេះគឺជាការយក TikTok ធ្វើជាអាវុធនយោបាយសុទ្ធសាធ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន គំរាមសងសឹកអាមេរិក បើហ៊ានបិទ TikTok 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម