ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងកំពុងសាងសង់នាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីល Ballistic
បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី០៣ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីចំនួន២គ្រឿងដែលក្នុងនោះ មានមួយគ្រឿងមានសមត្ថភាពបាញ់មីស៊ីល Ballistic។
ប្រទេសនេះមានកងនាវាមុជទឹកដ៏ធំមួយប៉ុន្តែមាននាវាមុជទឹកតែមួយគ្រឿងប៉ុណ្ណោះដែលត្រូវបានគេដឹងថា មានសមត្ថភាពផ្ទុកមីស៊ីលផ្លោង Ballistic។

Ha Tae-keung សមាជិកសភាគណបក្សប្រឆាំងនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាបានប្រាប់ Reuters ថា “នាវាមុជទឹកមួយគ្រឿងរបស់កូរ៉េខាងជើងដែលកំពុងសាងសង់គឺអាចផ្ទុកមីស៊ីលផ្លោងបាញ់ដោយនាវាមុជទឹក (SLBM)”។
ប្រទេសកូរ៉េខាងជើងបានទទួលរងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជួបគ្នាចំនួនបីលើកចាប់តាំងពីឆ្នាំ២០១៨មកប៉ុន្តែមិនបានធ្វើឲ្យមានការរីកចម្រើនតាមការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងការទាមទាររបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មនោះទេ។
កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោកគីមកំពុងពិនិត្យមើលនាវាមុជទឹកដ៏ធំមួយដែលទើបនឹងសាងសង់ថ្មីដែលជាហេតុបង្កឲ្យមានការភ័យខ្លាចថា រដ្ឋសម្ងាត់មួយនេះកំពុងតែត្រៀមពង្រីកកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ