កូរ៉េខាងជើងកំពុងសាងសង់នាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីល Ballistic – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងកំពុងសាងសង់នាវាមុជទឹកដែលមានសមត្ថភាពបាញ់មីស៊ីល Ballistic

Published

on

បន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់សេវាកម្មស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃទី០៣ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងជើងកំពុងផលិតនាវាមុជទឹកថ្មីចំនួន២គ្រឿងដែលក្នុងនោះ មានមួយគ្រឿងមានសមត្ថភាពបាញ់មីស៊ីល Ballistic។

ប្រទេសនេះមានកងនាវាមុជទឹកដ៏ធំមួយប៉ុន្តែមាននាវាមុជទឹកតែមួយគ្រឿងប៉ុណ្ណោះដែលត្រូវបានគេដឹងថា មានសមត្ថភាពផ្ទុកមីស៊ីលផ្លោង Ballistic។

Ha Tae-keung សមាជិកសភាគណបក្សប្រឆាំងនៅក្នុងគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់សភាបានប្រាប់ Reuters ថា “នាវាមុជទឹកមួយគ្រឿងរបស់កូរ៉េខាងជើងដែលកំពុងសាងសង់គឺអាចផ្ទុកមីស៊ីលផ្លោងបាញ់ដោយនាវាមុជទឹក (SLBM)”។

ប្រទេសកូរ៉េខាងជើងបានទទួលរងការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់ខ្លួន។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជួបគ្នាចំនួនបីលើកចាប់តាំងពីឆ្នាំ២០១៨មកប៉ុន្តែមិនបានធ្វើឲ្យមានការរីកចម្រើនតាមការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងការទាមទាររបស់កូរ៉េខាងជើងឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មនោះទេ។

កាលពីឆ្នាំមុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា លោកគីមកំពុងពិនិត្យមើលនាវាមុជទឹកដ៏ធំមួយដែលទើបនឹងសាងសង់ថ្មីដែលជាហេតុបង្កឲ្យមានការភ័យខ្លាចថា រដ្ឋសម្ងាត់មួយនេះកំពុងតែត្រៀមពង្រីកកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ខ្លួន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ6 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម