Connect with us

ព័ត៌មានអន្ដរជាតិ

តាំងពីចប់សង្ក្រាន្តមក ថៃ ធ្ងន់ធ្ងរខ្លាំងដោយសារកូវីដ ឯអ្នកស្លាប់ ក៏មានច្រើនទៅៗ

បានផុស

នៅ

ចាប់តាំងពីបញ្ចប់ពិធីបុណ្យសង្ក្រាន្តមក ប្រទេសថៃ បានជួបប្រទះនូវស្ថានភាពយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធជំងឺកូវីដ១៩ ដោយមានអ្នកឆ្លងនិងស្លាប់ជាបន្តបន្ទាប់។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៨ខែឧសភា, ត្រឹមមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី២៨ខែមេសា ដល់ថ្ងៃទី៤ខែឧសភា ថៃ មានអ្នកឆ្លងកូវីដចំនួន ១ ៧៩២នាក់ ពោលជាមធ្យមឆ្លង២៥៦នាក់ក្នុងមួយថ្ងៃ ហើយអ្វីដែលគួរឲ្យព្រួយបារម្ភគឺថា ក៏មានអ្នកជំងឺ១២នាក់ផងដែរ ត្រូវបាត់បង់ជីវិត។

យ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យពីនាយកដ្ឋានបង្ការនិងគ្រប់គ្រងជំងឺ, គិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៤ខែឧសភា មានករណីឆ្លងសរុប ១៣ ០៥៧ករណី និងស្លាប់ ៩៣ នាក់ឯណោះខណៈអ្នកស្លាប់ គឺសុទ្ធសឹងជាក្រុមមនុស្សដែលងាយរងគ្រោះ។

(រូបថត៖ Bangkok Post)

ពាក់ព័ន្ធនឹងករណីឆ្លងហក់ឡើងខ្ពស់សាជាថ្មីនេះ ប្រទេសថៃ បានចង្អុលចំៗទៅមេរោគកូវីដបំប្លែងខ្លួនប្រភេទ JN.1 ដែលគេនិយាយថា មានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំបាន។

ទោះបែបនេះក្តី ថៃ បានប្រកាសកុំឲ្យមានក្តីព្រួយបារម្ភអ្វីទាំងអស់ ព្រោះថា អ្នកដែលចាក់វ៉ាក់សាំងគ្រប់គ្រាន់ នៅតែអាចការពារខ្លួនពីមេរោគនេះបាន ទោះឆ្លងក៏មិនឈឺធ្ងន់ឬឈានដល់ស្លាប់ដែរ។

(រូបថត៖ Thaiger)

ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីលោក Taweechai Wisanuyothin ប្រធានការិយាល័យគ្រប់គ្រងជំងឺឆ្លងរបស់នាយកដ្ឋាននេះប្រចាំខេត្ត Nakhon Ratchasima, មូលហេតុដែលបច្ចុប្បន្ន កូវីដផ្ទុះឡើងខ្លាំងគឺបណ្តាលមកពី មនុស្សយល់ច្រឡំជំងឺនេះ ជាមួយគ្រុនផ្តាសាយធម្មតា ទើបពួកគេមិនធ្វើតេស្ត និងអនុវត្តវិធានការទប់ស្កាត់ការចម្លង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ បន្តមានអ្នកស្លាប់ដោយសារកូវីដ ខណៈករណីឆ្លង ហក់ឡើងគួរឲ្យព្រួយបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៩ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៥ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម