Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន នឹងយកសុខសុវត្ថិភាពប្រជាជនជាចម្បងក្នុងអាណត្តិថ្មី

បានផុស

នៅ

ថ្លែងនៅក្នុងសុន្ទរកថាជាលើកដំបូងក្នុងអាណត្តិថ្មី លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានគូសបញ្ជាក់ ក៏ដូចជាសង្កត់ធ្ងន់ជាចម្បងទៅលើសន្តិសុខ និងសុខសុវត្ថិភាពរបស់ប្រជាជនរុស្ស៊ី ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី៧ ខែ​ឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បានថ្លែងគូសបញ្ជាក់នេះនៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ នៅវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ ក្នុងនោះលោកបានសង្កត់ធ្ងន់ថា សន្តិសុខជាតិ និងស្ថិរភាពនយោបាយនឹងក្លាយជាអាទិភាពចម្បងរបស់លោកនៅក្នុងអាណត្តិថ្មីនេះ ហើយលោកក៏បានថ្លែងអំណរគុណដល់កម្លាំងយោធាដែលចូលរួមក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ ។

មួយវិញទៀត លោក ពូទីន ក៏បានបញ្ជាក់ដែរថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាជាមួយបណ្តាប្រទេសលោកខាងលិចស្តីពីសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្ត្រ ខណៈដែលទីក្រុងមូស្គូ និងបណ្ដាប្រទេសលោកខាងលិចមើលមុខគ្នាលែងត្រូវ ដោយសារតែភ្លើងសង្គ្រាមទៅលើអ៊ុយក្រែន ប៉ុន្តែលោកក៏បានស្នើឲ្យភាគីនានាមានការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកផងដែរ ។

គួរបញ្ជាក់ថា លោក ពូទីន ដែលមានវ័យ ៧១ ឆ្នាំបានកាន់​អំណាច​ជា​ប្រធានាធិបតីអស់​រយៈពេល​ជាង ២០ ​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០០ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២០ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម