Connect with us

ព័ត៌មានអន្ដរជាតិ

អណ្ដូង​រ៉ែ​ថ្មី​​២របស់​វៀតណាម អាច​​ទាញ​យក​ប្រេង​ឆៅ​បាន ១០០​លាន​ប៉ារ៉ែល

បានផុស

នៅ

ក្រុមហ៊ុន​រដ្ឋ​វៀតណាម PetroVietnam (PVEP) បាន​ប្រកាស​ពី​​ការ​រក​ឃើញ​អណ្ដូង​រ៉ែ​ប្រេង​​ថ្មី​ចំនួន​២ ដែល​មាន​សមត្ថភាព​អាច​ទាញ​យក​ប្រេង​ឆៅ​មក​ប្រើប្រាស់​បាន​​ចំនួន ១០០,៥​លាន​ប៉ារ៉ែល។ ការ​ប្រកាស​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​ ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន PVEP បាន​​ប្រាប់​ថា ការ​រក​ឃើញ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ឧស្សាហកម្ម​ប្រេង​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​កំពុង​ពើប​ប្រទះ​បញ្ហា​កង្វះខាត​ប្រេង​ឆៅ និង​តម្រូវ​ការ​ប្រេង​ប្រើប្រាស់​ក្នុង​ស្រុក​ច្រើន​ជាង​មុន។

ទីតាំង​​ទី​១ រក​ឃើញ​នៅ​អណ្ដូង​ប្រេង R79 តំបន់ Rong Field ក្នុង​ប្លុក 09-1 នៃ​ភាគ​​អាគ្នេយ៍​ប្រទេស​វៀតណាម ជាមួយ​សមត្ថភាព​ទាញ​ប្រេង​ឆៅ​បាន ៨៤​លាន​ប៉ារ៉ែល។ អណ្ដូង​រ៉ែ​ប្រេង​​នេះ​ ត្រូវ​បាន​ដំណើរការ​​ដោយ​ក្រុមហ៊ុន​បណ្ដាក់​ទុន​រួម​គ្នា​វៀតណាម-រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា Vietsovpetro។

ការ​រក​​ឃើញ​ទី​២ ស្ថិត​នៅ​ក្នុង​អណ្ដូង​ប្រេង BA-1X ក្នុង​ប្លុក PM3 CAA ភាគ​ខាង​ត្បូង​វៀតណាម ហើយ​មាន​សមត្ថភាព​ទាញ​ប្រេង​ឆៅ​បាន ៨៤​លាន​ប៉ារ៉ែល។ សង្វាក់​ផលិតកម្ម​នៅ​អណ្ដូង​ប្រេង BA-1X បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ដោយ​ក្នុង​១​ថ្ងៃ​រក​ប្រេង​ឆៅ​បាន ២ ១០០​ប៉ារ៉ែល។

សូម​បញ្ជាក់​ថា ការ​ផលិត​ប្រេង​ឆៅ​នៅ​វៀតណាម មាន​ការ​ធ្លាក់​ចុះ​ចំនួន ៣,៦% មក​សល់​ត្រឹម ២,៧៨​លាន​ម៉ែត្រ​តោន​ប៉ុណ្ណោះ ក្នុង​រយៈពេល​៤​ខែ ដើម​ឆ្នាំ​២០២៤៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម