ព័ត៌មានអន្ដរជាតិ
ឡាវបន្តចាត់វិធានការក្ដៅតាមព្រំដែនដើម្បីទប់ស្កាត់កូវីដរលកទី ២
អាជ្ញាធរមូលដ្ឋាននៅទូទាំងប្រទេសឡាវបន្តអនុវត្តវិធានការណ៍បង្ការ និងឃ្លាំមើលយ៉ាងដិតដល់ប្រជាជនដែលចូលក្នុងប្រទេសដើម្បីការពារកុំឲ្យមានការផ្ទុះឡើងរលកទីពីរនៃជំងឺកូវីដ ១៩ ។

អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឡាវលោក Latsamy Vongkhamsao បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងវៀងចន្ទន៍នៅថ្ងៃពុធនេះថា ប្រជាជនដែលចូលទៅប្រទេសឡាវជាពិសេសពលករដែលត្រូវបានបញ្ជូនត្រឡប់មកប្រទេសវិញនឹងត្រូវបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ហើយកម្ដៅរបស់មនុស្សម្នាក់ៗត្រូវតែពិនិត្យពេលចូលប្រទេស ។
លោកបាននិយាយថា រហូតមកដល់ពេលនេះមនុស្សសរុបចំនួន ២,៣៣៥ នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលស្នាក់នៅចំនួន ២៧ កន្លែងនៅទូទាំងប្រទេស ។

ទន្ទឹមនោះគណៈកម្មាធិការជាតិសម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវីដ ១៩ បានជំរុញឲ្យអ្នករាល់គ្នាបន្តលាងដៃជាមួយសាប៊ូ និងពាក់ម៉ាស ពេលចេញទៅខាងក្រៅផ្ទះ និងកន្លែងដែលមានមនុស្សច្រើន ហើយប្រជាជនក៏ត្រូវបន្តអនុវត្តវិធានការគម្លាតសង្គមផងដែរ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះប្រទេសឡាវបានបន្តធ្វើតេស្តរកជំងឺកូវីដ ១៩ លើអ្នកសង្ស័យចំនួន ១១១,៧៥៧ នាក់ ខណៈមានករណីឆ្លងចំនួន ៤៥ ករណី និងមិនមានអ្នកស្លាប់នោះទេ ហើយមានអ្នកជាសះស្បើយ ៤២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ស្ងាត់ៗ ឡាវចាក់វ៉ាក់សាំងកូវីដដល់បុគ្គលិកពេទ្យជាង ៦០០ នាក់បន្ថែមទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ