Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាត់បង់​មន្ត្រី​ជើង​ចាស់​បម្រើការ​តាំង​ពី​ជំនាន់​ជីតា​លោក គីម ជុងអ៊ុន

បានផុស

នៅ

លោក Kim Ki Nam មន្ត្រី​នយោបាយ​​ចាស់​វស្សា​បំផុត​មួយ​នៅ​កូរ៉េ​ខាង​ជើង បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ក្នុង​វ័យ​​៩៤​ឆ្នាំ។ លោក​​ធ្លាប់​បម្រើការ​ឲ្យ​មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ចំនួន​៣​ជំនាន់ តាំង​ពី​សម័យ​កាល​គ្រប់​គ្រង​ដោយ​លោក គីម អ៊ីលស៊ុង មក​ម្ល៉េះ។

លោក Kim Ki Nam (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​លោក Kim Ki Nam នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ហើយ​​​ប្រាប់​ថា វា​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​​យ៉ាង​ក្រៀមក្រំ​មួយ​ សម្រាប់​ការ​បាត់បង់​​អ្នក​បដិវត្ត​ជើង​ចាស់​ ដែល​ស្មោះ​ត្រង់​បំផុត​ចំពោះ​រដ្ឋ​កូរ៉េ​ខាង​ជើង​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ​របស់​​ខ្លួន។

លោក Kim Ki Nam គឺ​ជា​ផ្នែក​មួយ​នៃ​​ក្រុម​មន្ត្រី​ស្មោះត្រង់ នៃ​ចលនា​បដិវត្តន៍​បង្កើត​រដ្ឋ​កូរ៉េ​ខាង​ជើង​​កាល​ពី​ឆ្នាំ​១៩៤៥។ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA បាន​ចុះ​ផ្សាយ​ថា លោក Kim “បាន​បូជា​​ជីវិត​គាំទ្រ​ដំណើរ​ទៅ​រក​ភាព​ជោគជ័យ នៃ​ការ​កសាង​ប្រទេស​​សង្គម​និយម ដោយ​​រក្សា​បាន​នូវ​ការ​អភិវឌ្ឍ​​ថ្មីៗ និង​ការ​វាយ​លុក​ដ៏​ខ្លាំង​ក្លា សម្រាប់​យុគសម័យ​ថ្មី​​នៅ​ក្នុង​គ្រប់​វិស័យ​ការងារ​មនោគមវិជ្ជា​របស់​បក្ស”។

លោក គីម ជុងអ៊ុន និង​ក្រុម​មន្ត្រី​កូរ៉េ​ខាង​ជើង ចូល​គោរព​សព​លោក Kim Ki Nam (រូបភាព៖ AFP)

បន្ថែម​ពី​នេះ លោក Kim ក៏​ជា​មន្ត្រី​រូប​ផង​ដែរ​ក្នុង​ចំណោម​មន្ត្រី​កូរ៉េ​ខាង​ជើង ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​​កូរ៉េ​ខាង​ត្បូង ដោយ​កាល​នោះ​លោក​បាន​ដឹក​នាំ​​គណប្រតិភូ​ចូលរួម​បុណ្យ​សព​​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Kim Dae-jung កាល​ពី​ឆ្នាំ​២០០៩។ វា​​គឺ​ជា​ការ​បើក​សករាជ​ថ្មី​មួយ​សម្រាប់​​ការ​ផ្សះផ្សា​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​នាគ្រា​នោះ។​ លោក Kim បាន​ហៅ​បេសកកម្ម​នោះ​ថា​ជា “គោលការណ៍​​ពន្លឺ​ព្រះ​អាទិត្យ (Sunshine Policy)”។

លោក Kim បាន​ឈាន​ជើង​បម្រើការ​ជា​អនុប្រធាន​បក្ស​កាន់​អំណាច​នៅ​ក្នុង​ឆ្នាំ​១៩៦៦ ហើយ​បន្ត​ឡើង​ជា​ប្រធាន​នៅ​ក្នុង​ឆ្នាំ​១៩៨៥ ក្រោម​ការ​ដឹក​នាំ​របស់​ស្ថាបនិក​កូរ៉េ​ខាង​ជើង​លោក គីម អ៊ីលស៊ុង។ លោក​បាន​​​ចូល​និវត្តន៍​​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។

លោក Kim ត្រូវ​គេ​រាយការណ៍​ថា មាន​ភាព​​ជិត​ស្និទ្ធ​​ខ្លាំង​ជាមួយ​លោក គីម ជុងអ៊ីល ដែល​ត្រូវ​ជា​ឪពុក​លោក គីម ជុងអ៊ុន ហើយ​គេ​ជឿ​ទៀត​​ថា អ្នក​ទាំង​២​ក៏​ជា​ដៃ​គូ​ផឹក​ស្រា​​ល្អ​នឹង​គ្នា​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម